ស្វីតដល់ហើយ! អីយ៉ា ដាញ់ ម៉ូនីកា និងស្វាមី ដាក់ប៉ុន្មានសន្លឹកនេះ បង្អួតភាពផ្អែមល្ហែម រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា…”គេថាបងស្រលាញ់អូនព្រោះតែអូនដាក់ស្នេហ៍, ឆ្លើយតបវិញថាអញ្ចឹងសូមឲ្យអូន..

មហាជនជាច្រើនមិនតិននាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូនីកា ធ្លាប់តែជាតារាដែលទទួលបានប្រជាប្រិយភាពការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់បងបង្អូនជាជនខ្មែរ កាលកន្លងទៅ ក្នុងរឿង «ទុំទាវ» តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ទោះបីជាអតីតតារាសម្តែងស្រីរូបនេះ បានផ្អាកពីវិស័យសម្តែងខ្សែភាពយន្ត ក៏ព្រោះតែត្រូវរៀបការនឹងសារគ្រួសារនៅឯទឹកដីប្រទេសអូស្រ្តាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០ មកម្ល៉េះ ដោយគិតមកដល់ពេលនេះ មានរយៈពេលជាង ១០ ឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ អ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតផងដែរ បន្ថែមជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យល់ចិត្តថ្លើមគ្នាដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរនោះគឺ មិនថាចាប់ដៃគ្នាសាងគ្រួសារមកយូរប៉ុណ្ណានោះទេ សម្រាប់ជីវិតគ្រួសារ ដាញ់ ម៉ូនីកា នៅតែរក្សាបាននូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម មិនឲ្យចាញ់ក្មេងៗទើបនឹងរៀបការនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ដាញ់ ម៉ូនីកា និងស្វាមី បង្ហាញរូបភាពផ្អែមល្ហែមស្អិតរមួត ជាមួយគ្នាបង្អួតដាក់មហាជន ឆ្លៀតភ្ជាប់សារប៉ុន្មានឃ្លាគួរឲ្យចាប់អារម្មណ៍ថា៖

“គេថាបងស្រលាញ់អូនព្រោះតែអូនដាក់ស្នេហ៍បងណាលោកប្ដីប្ដីឆ្លើយតបវិញថាអញ្ចឹងសូមឲ្យអូនដាក់ស្នេហ៍បងអស់មួយជីវិតមក អូមហាស្នេហ៍មហាស្និទ្ធអញ្ចឹងសូមឲ្យលោកប្ដីត្រូវស្នេហ៍អូនអស់មួយជីវិតទៅលោកសាធុសាធុ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment