អីយ៉ា! ស្ងាត់ៗ សម ម៉ាណា រៀបចំកម្មវិធីគម្រប់ខួប ២ ឆ្នាំ ឲ្យកូនស្រីបណ្តូលចិត្ត ថែមទាំងអញ្ជើញអ្នកសិល្បៈចូលរួមជាភ្ញៀវកិត្តយស ម្នាក់ៗពោរពេញដោយស្នាមញញឹម

ពិតណាស់ តារាសម្តែងស្រីរូបស្រស់ សម ម៉ាណា មួយរយៈធំមកនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈ មិនសូវជាបានលេចមុខចេញសម្តែងដូចមុនឡើយ ប៉ុន្តែរូបនាង ក៏តែងបង្ហាញវត្តមាន ម្តងម្កាល ក្នុងការងារអាជីព ជាអ្នកបង្ហាញម៉ូដដូចពេលមុនខផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលវេលាកាន់តែលឿន ពេលនេះកូនស្រីបណ្តូលចិត្តតែម្នាក់របស់ សម ម៉ាណា កាន់តែធំអន្ធឹកទៅហើយ រីឯមុខមាត់វិញ កាន់តែគួរឲ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែគួរឲ្យស្តាយ រូបនាងមិនព្រមបើកបង្ហាញមុខមាត់ប៉ាៗរបស់កូនស្រី រហូតមដល់ពេលនេះនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាពេលថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតគម្រប់ ២ ខួបរបស់កូនស្រីបណ្តូលចិត្ត ទោះបីជាអ្នកម៉ាក់រូបនេះ ហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈយូរយ៉ាងណាក៏ដោយ តែមើលទិដ្ឋភាពយប់មិញនេះ គេបានឃើញសុទ្ធតែមានតារាខ្មែរល្បីៗជាច្រើនដួង បានអញ្ជើញចូលរួមអបអរ ពិសេសទៀតនោះ គឺតារាបង្ហាញម៉ូដនេះតែម្តង បានធ្វើឲ្យកម្មវិធីមួយនេះ កាន់តែមានសប្បាយរីករាយជាខ្លាំង និងពោរពេញដោយស្នាមញញឹម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាល្បីៗដែលបានចូលរួមខួបកំណើតគម្រប់ ២ ខួប របស់កូនស្រី សម ម៉ាណា មានដូចជា នាយក្រិម អ្នកនាង ទឹម រដ្ឋា អ្នកនាង គ្រត អេឡិច ចាន់ត្រា លោក យ៉ែម សំអូន ។ នៅមានបុគ្គលល្បីឈ្មោះមួយចំនួនទៀត ដែលមិនអាចលើកយកមករៀបរាប់បាន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment