ក្តុកក្តួលណាស់​​ !! ប្តីប្រពន្ធចំណាស់រៀបការ ៧០ ឆ្នាំ ស្លាប់ដោយសារកូវីដ-១៩ តែមុនស្លា.ប់បានបន្សស់ទិដ្ឋភាពយ៉ាងអាសូរបែបនេះ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការស្រណោះស្រណោក និង ក្តុកក្តួលយ៉ាងខ្លាំង ក្រោយការចុះផ្សាយលើបណ្តាសារព័ត៌មានក្រៅប្រទេស ពីការកាន់ដៃលាគ្នាលើកចុងក្រោយមុនពេលស្លា.ប់របស់គូស្នេហ៍វ័យចំណាស់ ព្រោះឆ្លងវីរុសកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការចុះផ្សាយ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានឲ្យដឹងថា លោកតា Margarent និង លោកយាយ Darek Firth គឺមានវ័យ ៩១ ឆ្នាំ ដូចគ្នា ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាតាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ ហើយរហូតមកដល់វ័យ ២១ ឆ្នាំ លោកតា និង លោកយាយ ក៏បានរៀបការជាមួយនឹងគ្នា ពោលគឺមុនពេលស្លា.ប់អ្នកទាំងពីរបានរៀបការជាមួយគ្នារយៈពេល ៧០ ឆ្នាំ​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពកាន់ដៃលាគ្នាលើកចុងក្រោយរបស់ លោកតា លោកយាយ ខាងលើ បានធ្វើឲ្យបេះដូងអ្នកទស្សនាជាច្រើនឈឺចាប់មិនតិចនោះទេ ព្រោះរូបភាពនោះគឺជារូបភាពលើកចុងក្រោយដែលអ្នកទាំងពីរបានថតរួមគ្នា និង ចាប់ដៃលាគ្នាលើកចុងក្រោយ បន្ទាប់ពីវេជ្ជបណ្ឌិតបានឲ្យដឹងថាលោកយាយ Darek Firth មិនអាចទ្រាំទ្រនឹងវីរុសកូវីដ-១៩ បានទៀតនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ក្រោយបានកាន់ដៃលាគ្នាលើកចុងក្រោយហើយនោះ លោកយាយ Derek បានលាចាកលោកមុនស្វាមី នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ។ បន្ទាប់មករយៈពេល ៣ ថ្ងៃក្រោយ លោកតា Margaret ក៏បានលាចាកលោកទៅតាមភរិយា ។ បច្ចុប្បន្នបុណ្យសពរបស់គូស្នេហ៍វ័យចំណាស់រូបនេះ កំពុងតែរៀបចំផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Daily Mail

អត្ថបទដោយ​៖ Vathey

Related posts

Leave a Comment