មើលសម្រស់ម៉ាក់គេផង! អីយ៉ា គង់ ចាន់ស្រីមុំ ដាក់ប៉ុន្មានសន្លឹកក្នុងឈុតកូនក្រមុំ មើលទៅសម្រស់ស្អាតប្លែកដល់ហើយ, សូម្បីតែហ្វេនៗ ក៏នាំគ្នានិយាយថា…

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ពូកែខាងវេហោស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជាបុគ្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ជីវិតរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសាររបស់នាងមានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ទាំងអាជីពសិល្បៈ និងរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីសម្រស់ ក៏ដូចជាការលេងស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែតែស្អាតជាប្រចាំ មិនថាតែកាផាត់មុខ ឬក៏ការតុបតែងខ្លួននោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានការងារថតសម្អាតការ ដោយដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនបក្រមុំ មើលទៅសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង គួរឲយទាក់ទាញដល់ហើយ ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗបាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ស្អាតណាស់អាយដល, ស្រស់ស្អាតខ្លាំងណាស់បងមុំ, So cute Mommy, ស្អាតខ្លាំងណាស់, ផាត់មុខលើកនេះស្អាតប្លែក, សរុបមកគឺ ម៉ាក់ម៉ូម៉ូ មិនខ្ចីចាស់ដាច់ខាត់, ម៉ាក់មុំឆ្នាំនេះ ក្មេងជាងឆ្នាំមុន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment