ស្អាតជាទីគាប់ចិត្ត! ព្រះនាងតូច នរោត្តម ជេនណា ដាក់ប៉ុន្មានសន្លឹកនេះ រំលេចដោយឈុតក្រមាខ្មែរ អមជាមួយស្នាមញញឹម យ៉ាងស្រស់ កាន់តែមើលកាន់តែស្អាត

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ព្រះនាងតូច នរោត្តម ជេនណា ដែលសព្វថ្ងៃនេះទ្រង់ ត្រូវបានមហាជនជាច្រើនផ្ទុះការគាំទ្រ និងមានការចាប់អារម្មណ៍ជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាងនេះទៅទៀត រាល់បទចម្រៀងដែល ព្រះនាងច្រៀងមួយបទៗ ភាគច្រើនតែងតែទទួលបានការគាំទ្រជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា មានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីពេលថ្មីៗមកនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើ ព្រះនាងតូច ខណៈដែលបានគ្រងសម្លៀកបំពាក់ បែបច្នៃចេញពីក្រមាខ្មែរ ដែលមើលទៅពីតជាទាក់ទាងខ្លាំងដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ព្រះនាងតូច បានរំលេចដោយគ្រងសំម្លៀកបំពាក់បែបខ្មែរមួយឈុតជាថ្មីម្តងទៀតហើយ ដោយច្នៃប្រឌិតពីក្រមាខ្មែរ ដែលមើលទៅពិតជាសក្ក័សម ស្រស់ស្អាតខ្លាំង រួចភ្ជាប់សារឲ្យដឹងដទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្មែរមានវប្បធម៌ អរិយធម៌ ពូជពង្សសាវតាពីដូនតាច្បាស់លាស់ នេះជាស្នាដៃថ្មីមួយនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ ក្នុងឈុតក្រម៉ា” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើន ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖

“ស្អាតណាស់ ព្រះនាងតូច, You look so pretty my princess, ទ្រង់ស្រស់ស្អាតណាស់ព្រះនាងម្ចាស់, ព្រះនាង គ្រងឈុតនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ” កម្ពុជា ជាទីស្នេហា “, លង់ស្នេហ៍ព្រះនាងហើយ, ទ្រុងគ្រង់ឈុតក្រម៉ាពិតជាស្រស់ស្អាតខ្លាំងបំផុតហើយព្រះនាងម្ចាស់តូច, ស្រស់ស្អាតដូចរូបគំនូរចឹងព្រះនាងតូច, ទ្រង់ស្រស់ស្អាតថ្លៃថ្នូរគ្មានពីរ, ស្អាតជាទីគាប់ចិត្ត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment