កុំចេះតែហ៊ាន​ !! នារីលក់ឡេពង្រីកដើមទ្រូង ល្បីពេញហ្វេសប៊ុក សមត្ថកិច្ចហៅចូលប៉ុស្តិ៍ហើយ ក្រោយឡាយលក់ឆៅៗពេក

ប៉ុន្មានថ្ងៃមកហើយដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីពីនារីវ័យក្មេងជាអ្នកលក់ផលិតផលអនឡាញម្នាក់បានឡាយវីដេអូលក់ឡេពង្រីដើមទ្រូង ជាមួយនឹងពាក្យសម្តីមិសមរម្យក្នុងនាមជានារីខ្មែរ ហើយអ្វីដែលមិនអាចទទួលយកបាននោះគឺការបង្ហាញពីតំបន់ពិសេសល្វែងលើ (គល់សុដន់) ជាសាធារណៈលើបណ្តាញសង្គម ដែលនេះចាត់ទុកជាទង្វើមកនគប្បីមួយសម្រាប់ខ្លួន គ្រួសារ និង សង្គមជាតិ ដែមានប្រពៃណី វប្បធម៌ផូរផង់នោះ ។

យ៉ាងណាមិញ ល្បីមិនបានប៉ុន្មានផង ពេលនេះបើតាមទំព័រហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន​ និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានហៅនារីខាងលើចូលខ្លួននៅប៉ុស្តិ៍ ដើម្បីសុំទោសជាសាធារណៈ និង ធ្វើកិច្ចសន្យាបញ្ឈប់ទង្វើដ៏អសីលធម៌បន្ទាបបន្ថោកតម្លៃស្ត្រីខ្មែរតទៀត ។

“ស្ត្រីម្នាក់ឈ្មោះ​ មុឹង​ ស្រីនួន​ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ​ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល​ និងប្រេីប្រាស់កាយវិការ​ និងសំដីអសីលធម៌មិនសមរម្យ​ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ​ សុំទោស​ជាសាធារណ​:​ និង ធ្វេីកិច្ចសន្យា​ ។

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល​ ដោយបានបង្ហាញភាពសុិចសុីជ្រុល​ ប្រេីប្រាស់កាយវិការ​ និងសំដីអសីលធម៌ដែលធ្វេីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ​ នៅថ្ងៃអង្គារ៍ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic​ និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ​ ។

ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី​ និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ​ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស​ សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ​ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា​ និងពាក្យសម្តីមិនសមរម្យទៀតហេីយ​ ។

ជាចុងបញ្ចប់ស្ត្រីឈ្មោះ​ មុឹង​ ស្រីនួន​ បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់​ ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល​ បង្ហាញកាយវិការ​ និងប្រេីប្រាស់សម្តីអសីលធម៌​ដែលជាទង្វេីអាក្រក់​ និងសង្គមស្អប់ខ្ពេីម​ ។

បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស​ និងធ្វេីកិច្ចសន្យារួច​ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង​ ១៧:​៣០នាទី”​ ៕

Related posts

Leave a Comment