ចេះកំប្លែងទៀត! អីយ៉ា ឧកញ៉ា ខេមរៈ សិរិមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយភរិយាខ្លួន បង្ហាញភាពផ្អែមល្ហែម រួចភ្ជាប់ Caption ឡើងញាក់, ចាប់អារម្មណ៍ Caption ហ្វេនៗ ខំមិន ម្នាក់មួយម៉ាត់ថា…

ដូចដែលមហាជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាខ្លាំង ក្រោយរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវបានព្រះមហាក្សត្រប្រទានងារជា ឧកញ៉ា កាលពីដើមមឆ្នាំ ២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជោគជ័យលើវិស័យការងារសិល្បៈតែមួយមុខនោះទេ មិនថាមុខជំនួញអចលទ្រព្យ និងជីវិតគ្រួសារឡើយ លោកឧកញ៉ា សឹងតែជោគជ័យគ្រប់ភារកិច្ចទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងសាងក្តីសុខ ជាមួយនឹងក្រុមគ្រួសារតូចរបស់លោកផងដែរ ដោយឆ្លៀតពេលទំនេរពីការងារ រូបលោកតែងតែនាំគ្រួសាររបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ផ្តល់ភាពកក់ក្តៅ ក្នុងនាមជាលោកប៉ា និងជាស្វាមីមួយរូបផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកគាំទ្រមានការំភើប និងអបអរជំនួស ក្រោយពីបានឃើញ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានទិញកាដូធំមួយនេះ គឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងមួយគ្រឿង ជូនដល់ភរិយាជាទីស្រលាញ់បរបស់លោក ក្នុងថ្ងៃខួបកំណើត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពជាមួយភរិយាខ្លួន មួយសន្លឹករួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា៖ “លេខាគេគ្រប់គ្នាធ្វើការតែពេលថ្ងៃទេតែលេខាខ្ញុំវិញធ្វើទាំងថ្ងៃទាំងយប់” ។

ចាប់អារម្មណ៍ត្រង់សារមួយនេះពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “Idol ចេះត្រាម៉ាទៀត, ធ្វើការយប់ទៀតIdol, លេខាពិសេសចឹងហើយIdol, Caption ញាក់ណាស់ idol, Idol ចេះកំប្លែងទៀត, So sweetប៉ិននិយាយលេងមែនអាយដលខ្ញុំអើយ, ចេះចឹងទៀត idol, អេមអស់ទាស់, ស្វីតណាស់អាយដល” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment