ស្អាតម្លឹងៗ! ពេជ្រ សូលីកា រំលេចខ្លួនជាមួយរ៉ូបពណ៌ស បូករួមជាមួយសក់ពណ៌ទឹកមាសទៀតនោះ មើលទៅពិតជាស្រស់ស្អាតខ្លាំងដល់ហើយ

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែមានទឹកដមសម្លេងយ៉ាងពីរោះ បូករួមជាមួយនឹងរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាស្រីផ្សេងៗឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យច្រៀងបានយ៉ាងពីរោះនោះទេ សូលីកា ក៏ត្រូវបានបណ្តាអ្នកគាំទ្រខ្លួន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរូបសម្រស់ស្អាតអំណោយផលពីធម្មជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើនិយាយពីរូបសម្រស់តារាចម្រៀងស្រីរូបនេះវិញ គឺថាកាន់តែស្រស់ស្អាតលេចធ្លោជាខ្លាំង បន្ទាប់ពីរូបនាងផ្លាស់ប្តូរពណ៌សក់ខ្មៅមកពណ៌សក់ទឹកមាស ស៊ីជាមួយនឹងមុខរបស់នាងខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ តារាចម្រៀងស្រីស្រស់រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយឈុតរ៉ូពណ៌ស មានស្ទាយ៍ផ្កាកូលាប ផ្កួបផ្សំជាមួយពណ៌សក់រៀងទឹកមាសនេះបន្តិច បានធ្វើឲ្យ សូលីកា ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរគ្រប់ៗគ្នា ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស្រស់ស្អាតណាស់ចែ, សែនស្អាត, ថ្ងៃណាបានចាស់បង, My love, So pretty” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment