ពិតណាស់ តារាសម្តែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា បានប្រកាសចូលសិល្បៈជាថ្មីវិញ ក្រោយពីបានសម្រាលកូនរួចមក ហើយគេក៏តែងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ទៀតផងដែរ ។
មួយវិញទៀត តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនា សិទ្ធី នីកា ចាប់តាំពីបានសាងជីវិតិគ្រួសារជាមួយស្វាមីដែលជជាសែរាជវង្សមក ឃើញថា បច្ចុប្បន្ន តារាស្រីស្រស់រូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់មិនដាច់ឡើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យហ្វេនៗ ឃើញហើយមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។
ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វេនៗជាច្រើនបានឃើញ ជីវិតគូស្នេហ៍មួយគូនេះហើយ មានចិត្តច្រណែនជាខ្លាំង ព្រោះថា ស្វាមីមិនខ្វាយខ្វល់ពីមុខមាត់ខ្លួនជាបរុស មានងារជារាជវង្ស បែរជាបណ្តើរភរិយាធ្វើការ និងជាអ្នកតាមថតរូបឲ្យភរិយា បានធ្វើឲ្យមហាជនឃើញហើយ បានស្ងប់ស្ងែងពីវាសនា អ្នកនាង សិទ្ធី នីកា ជាខ្លាំង ។
វីដេអូ នៅលើបណ្តាញសង្គម TikTok បានធ្វើឲ្យអ្នកទស្សនាហើយនាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ក្ដីសុខណាស់បងស្រី, គ្មានពីណាគេកូនមួយហើយនៅស្អាតយ៉ាងនឹងទេបង បងឯងក៏ខុសគេម៉េះ, គួរអោយស្រលាញ់ណាស់, ក្ដី សុខពេញៗ, ក្តីសុខពេញបេះដូង, ស្រលាញ់គ្រួសារបង, គួរឲ្យស្រលាញ់គ្រប់ពេល ចូលចិត្តបងស្រីណាស់, Mnus Srey somnang” ៕
ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។