ម្យ៉ាងម្នាក់ទេ! ផេនខេក ខ្មែរ ប៉ះគ្នា ផេនខេក ថៃ ដាក់មួយសន្លឹកនេះបង្ហាញភាពស្និទ្ធស្នាល រួច ទម្លាយអារម្មណ៍ចេញមកថា…

ប្រិយមិត្តជាច្រើន ដែលនិយមតាមដានវិស័យតារាថស ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ផេនខេក នោះ ដែលទឹបនឹងរៀបការហើយថ្មីៗ កាលពីប៉ុន្មានសប្តាហ៍មុននេះ ជាមួយនឹងគូស្នេហ៍ខុសវ័យជាង ១០ ឆ្នាំ ហើយថ្មីៗនេះ រូបនាងបានហោះមកកម្ពុជា ដើម្បីចូលរួមពិធីដើរម៉ូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញពិធីការិនី ប្រចាំកម្មវិធី 3FUN ផេនខេក ក៏បានទៅចូលរួមក្នុងកម្មវិធីជប់លៀងខាងលើនេះផងដែរ ថែមទាំងបានផ្តិតយករូបភាពយ៉ាងស្និទ្ធស្នាលជាមួយតារាស្រីដ៏ល្បីឈ្មោះ Pancake ទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចនិយាយបានថា ជាការជួបគ្នាលើកដំបូងហើយ តែមើលទៅ តារាស្រី ផេនខេក ទាំងពីរដួងនេះ ពិតជាមានភាពស្និទ្ធស្នាលឈរថត អោបចង្កេះគ្នា ដូចជាមិត្តស្គាល់ចិត្តថ្លើមគ្នា រាប់ឆ្នាំទៅហើយ បានធ្វើឲ្យមហាជនសរសើរជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ផេនខេក ប្រចាំកម្មវិធី 3FUN ក៏បានទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា៖ “Pancakeថៃប៉ះគ្នាជាមួយPancakeខ្មែរម្តង គួរតែយល់ហើយ ដល់ពេលដាក់ជិតគ្នាចឹងទៅបានដឹងថាម្យ៉ាងម្នាក់តើ! ដូចពាក្យគេនិយាយមែន អរគុណទាំងអស់គ្នាដែរស្រលាញ់គាំទ្រPancakeទាំងពីរនាក់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ងាកទៅមើលបណ្តាអ្នកគាំទ្រឯណោះវិញ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ខុសគ្នាឆ្ងាយណាស់, ញាក់ម៉ងយាយ, ផេនខេកខ្មែរឈ្នះដាច់, ផេនខេកថៃគេស្អាតជាងបងបន្តិច, ទោះតែធាត់បន្តិចទេបង, ចែស្អាត, ខ្ចូតម្យាងម្នាក់, មុខស្រដៀងគ្នា, ស្អាតណាស់បង, Pancakes sizeតូច sizeធំ, ញាក់ណាស់ចែខេក, ជឿជាក់, តែផេនខេតធំកាច់រាងចាញ់ផេតខេតតូច, Idol ទាំងពីរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment