ផ្ដាំទៅអ្នកចូលចិត្តលេងបាល់ផង! មានម្នាក់ហើយប្រឹងលេងពេក ​គាំងបេះដូងស្លាប់ទាំងក្មេងល្ហក់ដោយជនរងគ្រោះមានទីលំនៅ ….

ជីវិតមនុស្សមិនទៀងទាត់ គ្មាននរណាម្នាក់អាចមើលឃើញពីអនាគត តែមនុស្សគ្រប់រូបតែងប្រាថ្នា ចង់បានសុខភាពល្អ ទើបម្នាក់ៗខំថែរក្សាសុខភាពដោយការទទួលទានអាហារល្អៗ ការហាត់ប្រាណ លេងកីឡា ជិះកង់ ជាដើម ។ យ៉ាងណាមិញអ្វីៗគ្រប់យ៉ាងនៅលើលោកនេះសុទ្ធតែមានដែនកំណត់ ទើបគេមិនឱ្យយើងធ្វើអ្វីដែលមានពាក្យថា «ពេក» នោះទេ ដូចជា ខំពេក ហូបពេក ផឹកពេក ពោលត្រូវធ្វើឱ្យមានតុល្យភាព ។

តួយ៉ាងយុវជនម្នាក់ត្រូវស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយរូបគេទៅលេងបាល់ទះ ហត់ពេក រហូតធ្វើឱ្យគាំងបេះដូងស្លាប់មួយរំពេច ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Try Kimsreang ឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង សុឃុន ស្លាប់ដោយសារលេងបាល់ហត់ពេកគាំងបេះដូងស្លាប់ ។ ដោយឡែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Khiev Komsan ឱ្យដឹងទៀតថា ជនរងគ្រោះមានទីលំនៅ នៅភូមិសុបិន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕

Related posts

Leave a Comment