មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង សេង សុឃីម នោះ ដែលត្រូវជាគូស្នេហ៍តារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺង ផងដែរ ។
ហើយនាពេលប្ចុច្បន្ននេះ ទំនាក់ទំនងរវាងអ្នកទាំងពីរ ក៏កាន់តែផ្អែមល្ហែមស៊ីជម្រៅគ្នាយ៉ាងខ្លាំង ពិសេសពេលទៅណាមកណា គេសង្កេតឃើញអ្នកទាំងពីរទៅជាមួយគ្នាជានិច្ចមិនដាច់មួយជំហានឡើយ ។
មួយវិញទៀត គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏កាន់តែបង្ហាញនូវសកម្មភាពស្និទ្ធស្នាលជាមួយគ្នា មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺកាន់តែលេចវត្តមានអ្នកទាំងជាគូតេម្តង ។
បន្ថែមទៀតនោះ ទោះបីជាអ្នកទាំងពីរ ទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លី ក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកដាក់គ្នាយ៉ាងខ្លាំង ។
ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង សេង សុឃីម បានទម្លាយរូបមួយសន្លឹកយ៉ាងស្និទ្ធស្នាលជាមួយ នាយចឺម រួចភ្ជាប់សារយ៉ាងមានន័យថា៖
“អ្នកខ្លះរៀបការហើយហត់ទាំងកាយ ហត់ទាំងចិត្ត ព្រោះគ្រួសារទាំងសងខាង ជីវិតពោរពេញទៅដោយសម្ពាធ និង បញ្ហាឥតស្រាកស្រាន្ត ព្រោះតែជ្រើសរើសមនុស្សខុស មនុស្សគ្មានទំនួលខុសត្រូវ ត្រជៀកសស្តាប់តែម៉ាខាង ចរិតឆេវឆាវ និង ជាមនុស្សមិនស្ដាប់ហេតុផល
ឯអ្នកខ្លះវិញរៀបការហើយដូចទេពធីតា បានសុខទាំងកាយ សុខទាំងចិត្ត គ្រួសារទាំងសងខាង ស្រលាញ់ពេញចិត្ត គោរពឲតម្លៃ និង ផ្ដល់ភាពកក់ក្ដៅឲពេញលេញ ហើយ ទោះមិនបាច់ប្រឹងខ្លាំងក៏អាចរស់ស្រួល ព្រោះតែព្រេងវាសនា និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គេ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។