គួរឲ្យគយគន់ណាស់! ហ៊ិន ច័ន្ទនីរ័ត្ន ទម្លាយរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ផ្កួបផ្សំជាមួយស្នាមញញឹមស្រស់ ឃើញហើយពិតជាងល់ងនឹងសម្រស់របស់ នីរ៏ត្ន ស្ទើរតែគ្រប់គ្នា

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីត ហ្វេ្រស៊ី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលជាពិធីការិនីមានឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះជាខ្លាំង ហើយភាគច្រើនមហាជនបានដាក់រហ័សនាមឲ្យថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជាពិធីការិនីមួយរូបនោះទេ ថែមទាំងជាតារាសម្តែងស្រីម្នាក់ មានសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រទៅលើរូបនាង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ពិធីការិនីរូបស្រស់រូបនេះ តែងតែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពេលដែលរូបនាងបានបង្ហោះរូបភាពចេញមកម្តងៗ បានធ្វើឲ្យទស្សនិកជនឃើញហើយពិតជាងល់ងនឹងសម្រស់របស់នាងស្ទើរតែគ្រប់គ្នាទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ ហ៊ិន ច័ន្ទនីរ័ត្ន ឆ្លៀតពេលទំនេរពីការងារ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ហើយពេលខ្លះទៀត ក៏ទៅលំហែកាយនៅឯក្រៅប្រទេសទៀតផងដែរ ដើម្បីផ្តិតយកទិដ្ឋភាពស្រស់ស្អាត និងរកក្តីសុខឲ្យខ្លួនឯងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា បច្ចុប្បន្ននេះ ពិធីការិនីស្រីស្អាតរូបនេះ មានវ័យកាន់តែជ្រេបន្តិចក្តី បើមើលទៅរូបសម្រស់របស់នាងវិញ គឺនៅតែមានភាពវ័យក្មេងស្អាត ស្បែងភ្លឺចែងចាំក្មេងជាងវ័យដដែរ ។

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានចូលរួមក្នុងកម្មវិធីមួយ រូបភាពប៉ុន្មានសន្លឹកនោះ នីរ័ត្ន បានស្លៀករ៉ូបពណ៌ស្វាយបែក ត្របែកព្រៃ ដៃកាន់កាបូបពណ៌ខ្មៅ សក់បួងទៅលើ ផ្គួបផ្សំជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតទៀតនោះ នរណាៗឃើញហើយ ក៏លាន់មាត់សរសើរពីសម្រស់របស់តារាស្រីនេះមិនដាច់ពីមាត់ឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment