អីយ៉ា! ស្ងាត់ៗ វីរៈ និច កាន់ដៃស្វាមីទៅលំហែកាយដល់កន្លែងមួយនេះបាត់ ក្នុងទឹកដីខេត្តបាត់ដំបង ឃើញទេសភាពស្អាតពេក ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ រួចភ្ជាប់សារយ៉ាងខ្លីថា…

ពិតណាស់ តារាចម្រៀងស្រីស្រស់ វីរៈ និច គឺជាតារាចម្រៀងស្រីវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅលើសមត្ថភាពការច្រៀងរបស់នាង បូករួមជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លេងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងឯណោះវិញ គេសង្កេតឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាពខ្លាំងតែម្តង រាល់ការបង្ហាញខ្លួនរបស់នាងតែងទទួលបានការកោតសរសើរជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា វីរៈ និច បានសម្រេចចិត្តចូលរោងការមានគ្រួសារ អំឡុងខែតុល្លា ឆ្នាំ ២០២១ កន្លងទៅ ដែលបានរៀបចំពិធីយ៉ាងអធិកអធម ថែមទាំងបានអញ្ជើញភ្ញៀវកិត្តយសជាច្រើនចូលរួមអបអរពោរពេញដោយស្នាមញញឹម ទោះបីជាពេលនោះជារដូវកាលកូវីដយ៉ាងណាក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបអាពាហ៍ពិពាហ៍រួចមក តារាចម្រៀងស្រីវ័យក្មេងរូបនេះ កាន់តែស្រលាញ់ល្អូកល្អិននឹងគ្នាកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ និងស្វាមីតែងតែឃើញការបង្ហោះរូបភាពកៀកកើយគ្នាយ៉ាងផ្អែមល្ហែម បង្អួតភ្នែកមហាជនមិនសូវលស់ថ្ងៃនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ វីរៈ និច បានកាន់ដៃស្វាមីទៅលំហែកាយដល់ទីកន្លែង ឡូរីជើងភ្នំបាណន់ ក្នុងទឹកដីខេត្តបាត់ដំបង ឃើញទេសភាពស្រស់ស្អាតពេក ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះ រួចភ្ជាប់សារយ៉ាងខ្លីទៀតថា៖ “Cambodia ឡូរី – បាត់ដំបង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment