សូមកម្លាំងចិត្តម្នាក់មួយមក! ឌី បញ្ញាវិមាល ខិតខំហ្វឹកហាត់ត្រៀមខ្លួនប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ រួចទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា….

អាចនិយាយបានថា យុវតី ឌី បញ្ញាវិមាលា ទទួលបានសន្ទុះនៃការចាប់អាមរ្មណ៍ជាខ្លាំងពីសំណាក់មហាជន បន្ទាប់ពីបានជាប់ឈ្មោះ Miss Teen International Cambodia 2021 កន្លងទៅនេះ ជាពិសេសរូបនាង តែងតែទទួលបានការងារជាបន្តបន្ទាប់មិនដាច់ឡើយ ទាំងថតម៉ូដ ថតសំអាងការ ឬក៏ថតស្ពាតពាណិជ្ជកម្មជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ នាងក៏ទទួលបានការថតរឿងអប់រំខ្លីៗ ជាច្រើនមកផងដែរ ហើយអាចនិយាយបានថា យុវតីរូបនេះ ក៏បានសម្តែងយ៉ាងល្អ មិនចាញ់តារារាមច្បងប៉ុន្មានឡើយ ។ ជាពិសេស យុវតីរូបនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសរសើរពីការសម្តែងរឿងរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនឹងកំពុងត្រៀមខ្លួន ចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ គេសង្កេតឃើញថា យុវតីរូបនេះ បានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លួនឯងឲ្យខ្លាំង មិនថាការដើរម៉ូដ ត្រៀមសំណូរចម្លើយ និងថែរក្សាសម្រស់ជាដើម ។ មួយវិញទៀត បើនិយាយពីរូបសម្ផស្សវិញ គេកត់សម្កាល់ឃើញថាបវរកញ្ញា MTIC 2021 រូបនេះ កាន់តែស្រស់ស្អាតខ្លាំង ចំណែករូបរាងវិញក៏ស្លីមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ឌី បញ្ញាវិមាលា កំពុងថតរូប ក៏ដូចជាវីដេអូណែនាំខ្លួន ដើម្បីត្រៀមខ្លួនទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុខនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ឌី បញ្ញាវិមាលា ក៏បានទម្លាយរូបភាពខ្លះៗ ក្នុងការរៀបចំខ្លួនបានយ៉ាងសមសួន ស្រស់ស្អាត និងលេចធ្លោជាខ្លាំង រួចក៏បានភ្ជាប់សារជាមួយអារម្មណ៍រំភើប យ៉ាងដូច្នេះថា៖

“ពេលវេលាកាន់តែជិតមកដល់ហើយ នាងខ្ញុំពិតជារំភើបជាខ្លាំងដែលបានក្លាយជាបវរកញ្ញាវ័យក្មេងលើកដំបូងតំណាងអោយព្រះរាជាណាចក្រកម្ពុជា ចូលរួមលើឆាកអន្តរជាតិនៅប្រទេសឥណ្ឌា ក្នុងខែ កក្កដា ខាងមុខនេះ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រដល់រូបនាងខ្ញុំផង សូមអរគុណ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment