ថ្មីទៀតហើយ! ទេព បូព្រឹក្ស បង្ហាញខ្លួនប៉ុន្មានសន្លឹកនេះ រំលេចដោយតុបតែងខ្លួន ចម្រុះពណ៌ មើលទៅប្លែកស្អាតខ្លាំង ដល់ថ្នាក់ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ថា..

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងដ៏ល្បីឈ្មោះ គឺកញ្ញា ទេព បូព្រឹក្ស នោះ ដែលពេលនេះរូបនាងកំពុងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៅលើអាជីពសិល្បៈ ថែមទាំងលើមុខជំនួញផ្ទាល់ខ្លួនទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បើគិតមកដល់ពេលនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងគូស្នហេ៍តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ហើយក៏មិនដែលលេចឮដំណឹងអាស្រូវប្រេះឆារវាងពួកគេទាំងពីរឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនជាច្រើនកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហាញរូបសម្រស់ថ្មីយ៉ាងជឿជាក់របស់នាង បន្ទាប់ពីកែកុនច្រ.មុះបន្ថែមជាលើកទី ២ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ខ្ទង់ច្រ.មុះខ្ពស់ជាងមុន សមនឹងទម្រង់មុខមាត់នាង មើលទៅកាន់តែលើកសម្រស់របស់នាង ឲ្យកាន់តែស្រស់ស្អាតមួយកំរិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនិយាយបានថា ក្នុងខែមិថុនា ជារៀងរាល់ឆ្នាំ នៅលើបណ្តាញប្រទេសផ្សេងៗ ជុំវញពិភពលោក គេតែងតែឃើញមានការធ្វើពិធីអបអរដល់អ្នកស្រលាញ់ភេ.ទដូចគ្នា ហើយក្នុងនោះផងដែរ ក៏មានប្រទេសកម្ពុជាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នេះ គេក៏បានឃើញតារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំតុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងការបង្ហាញលើកទឹកចិត្ត និងសូមបញ្ឈប់ការរើសអើងទៅដល់អ្នកស្រលាញ់ភេ.ទដូចគ្នា មិនថាបុរសស្រលាញ់បុរស ឬស្រ្តីស្រលាញ់ស្រ្តីដូចគ្នានោះឡើយ ដែលគេហៅថា LGBTQ+ នោះ ។

រួមជាមួយគ្នានេះផងដែរ ទេព បូព្រឹក្ស ក៏បានភ្ជាប់យ៉ាងខ្លីទៀតថា៖ “រស់នៅបំពេញក្តីស្រម៉ៃខ្លួនឯង ពេញចិត្តអ្វីដែលខ្លួនឯងមាន កុំបោះបង់ភាពដែលជាខ្លួនឯងដើម្បីផ្គាប់ចិត្តអ្នកដទៃ” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ បានធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការសរសើរជាខ្លាំងដល់ថ្នាក់ខ្លះចូលទៅ ខំមិន ថា៖ “មិនស្អាត់មិនប្លែកមិនមែនបង ទេពបូព្រឹកទេ, ថ្មីទៀតហើយអាចែ, ប្លែករហូតម៉ង ចែ, អូនស្រលាញ់អាចែ អាមេសទេអាចែជាវិរះនារីរបស់អូន, ប្លែកទៀតហេីយidol, បើមិនប្លែកមិនមែនចែព្រឹកទេ, ចេញមកបើមិនផ្លែកមិនមែន TBP ម៉ង, ចូលចិត្តការធ្វើខ្លួន ប្លែកភ្នែកជានិច្ច” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment