អេមមែនពិរោះណាស់! ថា តន់ ច័ន្ទសីម៉ា ទៅច្រៀងពីរោះ ពេលបានស្ដាប់អ្នកម៉ាក់ សីម៉ា ច្រៀងវិញកាន់តែពីរោះខ្លាំង ស្ដាប់ចប់ភ្លាម ហ្វេនៗចូល ខំមិន ព្រោងព្រាតថា…(មានវីដេអូ)

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា តន់ ច័ន្ទសីម៉ា នោះ ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្ម Galaxy Navatra ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពជោគជ័យលើវិថីសិល្បៈ គេក៏បានដឹងថា កញ្ញា តន់ ច័ន្ទសីម៉ា ពិតជាមានការតស៊ូដើរលេងវិថីសិល្បៈផ្នែកចម្រៀងនេះខ្លាំងណាស់ ។ ខណៈទទួលបានប្រជាប្រិយភាពខ្លាំងហើយនោះ គេតែងសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះកាន់តែមានសម្រស់ស្អាតប្លែកជាងមុនទេ្វដង មិនត្រឹមតែមុខមាត់ប៉ុណ្ណោះទេ ដែលស្អាតតែបើនិយាយពីរូបរាងវិញក៏ផ្លាស់ប្តូរមកជាស្គមស្លឹគួរឲ្យទាក់ទាញដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់បទចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ដែលបានចេញមកម្តងៗ ពិតជាពីរោះខ្លាំង ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងដូចជាបទ Are you ok? Lambo Toy, CAMBODIAN PRIDE, ដែលបទចម្រៀងទាំងអ់សនោគឺមានអ្នកចូលទស្សនារហូតដល់រាប់លានដងឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីទី២៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានស្ដាប់អ្នកម៉ាក់ តន់ ច័ន្ទសីម៉ា បានបកស្រាយបទចម្រៀង ស្ដាប់ហើយពិតជាពីរោះខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងបណ្តាញសង្គម TikTok តន់ ច័ន្ទសីម៉ា ក៏បានភ្ជាប់ឲ្យដឹងដែរថា៖ “កម្របានច្រៀងជាមួយIdolក្នុងបេះដូងណាស់ ថ្ងៃនេះមានកិត្តិយសបានច្រៀងជាមួយអ្នកម៉ែផ្ញើរជូនបងប្អូនមុនចូលគេង” ។ តន់ ច័ន្ទសីម៉ា ក៏បានបន្ថែមទៀតថា៖ “ជុំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃហ្នឹងម៉ាក់ខ្ញុំមកលេងខ្ញុំនៅភ្នំពេញ ហើយបងប្អូនទាំងអស់គ្នាប្រាកដពិតជាដឹងហើយថា ខ្ញុំចេះច្រៀងពីណាមក តាមពិតម៉ាក់ខ្ញុំក៏ច្រៀងពីរោះដែរ ។

កាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ សីម៉ា បាននិយាយប្រាប់ទៀតថា៖ “ចឹងថ្ងៃនឹងដែរខ្ញុំនឹងច្រៀងជាមួយម៉ាក់ខ្ញុំ ហើយម៉ាក់ខ្ញុំក៏ចេះលេងហ្គីតាដែរ តែឥឡូវដោយសារតែបទស្ទាយៗ បទខ្ញុំអីគាត់អត់ដែរបានហាត់ទេ ចឹងគាត់បានលេងខ្លះៗ ឥឡូវខ្ញុំច្រៀងមួយគាត់បទបែប ពីដើម..” ។

ស្ដាប់ចប់សឹងមិនទាន់ ហ្វេនៗចូល ខំមិន ព្រោងព្រាតថា៖ “អ៊ុំស្រីច្រៀងពិរោះមិនចាញ់កូនដែរ, ពិរោះណាស់មីងម៉ា,ម៉ែក្មេកច្រៀងពិរោះ, ម៉ាក់ច្រៀងចង់ពិរោះជាងកូនទៀត, ចង់ឃើញគាត់លេងជីតា, ខ្ញុំធ្លាប់ស្ដាប់គាត់ច្រៀងហើយគាត់ធ្លាប់មកផ្ទះខ្ញុំគាត់ច្រៀងពិរោះ, ពិរោះណាស់បងសីមាអើយ, សម្លេងមិនធម្មតាម៉ាក់អ៊ុំ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment