ស្អាតម្លឹងៗ! កែវ នីសា ក្បែរ ៤០ ឆ្នាំ សម្រស់ស្រស់ស្អាតដូចក្មេង ២០ ឆ្នាំ ដល់ថ្នាក់ហ្វេនៗឃើញហើយចូល ខំមិន ព្រោងព្រាត…(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កែវ នីសា នោះ ដែលជាតារាសម្តែង និងជាពិធីការិនីម្នាក់ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយរូបសម្រស់ និងសម្លេងពីរោះផ្អែមស្រទន់ បានឆក់ការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ទោះបីជាតារាសម្តែងស្រីរូបនេះ មិនសូវជាបានលេចមុខខ្លាំងនៅលើវិថីសិល្បៈ ដូចការសម្តែងរឿង ដូចកាលពីមុនក៏ដោយ ក៏តារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដូចពីមុនអ៊ីចឹង ជាមួយនឹងការងារជាពិធីការិនី ក៏ដូចជារាល់សកម្មភាពរបស់នាងនៅលើបណ្តាញសង្គម នាពេលកន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗមកនេះ កែវ និសា បានបង្ហាញខ្លួននៅលើបណ្តាញសង្គម TikTok ដោយបានភ្ជាប់ជាវីដេអូខម្រៀងបទ «គេង» ប៉ុន្តែមហាជនបានចាប់អារម្មណ៍ជាមួយនឹងរូបសម្រស់ដ៏ស្អាតរបស់ នីសា ស្របពេលដែលមានវ័យជ្រេបន្តិចទៅហើយ ប៉ុន្តែមើលទៅអាចច្រឡំនឹងមនុស្ស វ័យត្រឹម ២០ ប្លាយបាន ដោយមើលទៅរូបភាពជាក់ស្តែង សាច់មុខគឺនៅសភ្លឺស្រស់ថ្លា រលោងស្រិល គ្មានស្នាមជ្រីវជ្រួញ ដោយពិតជាមិនគួរឲ្យជឿទាល់តែសោះហើយ រហូតដល់ហ្វេនៗឆ្ងល់គ្រប់គ្នាថា មានថ្នាំទិព្វអ្វី បានជានៅក្មេងបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ក៏មានបណ្តាហ្វេនៗជាច្រើនបានចូលទៅ ខំមិន ព្រោងព្រាតថា៖ “គេងទៅណព្វចិត្ត, ស្អាតណាស់អូន, ឆ្ងល់ថា កាលខ្ញុំនៅក្មេងបងក៏ក្មេង. អីឡូវខ្ញុំកូន2ហើយមិចបងនៅតែក្មេងដដែរច្ចឹង. ខ្ញុំមិនយល់ទេ, ស្អាត់អូន, ស្អាត់ណាបងស្រី, ស្អាតណាស់បងស្រី, ស្អាតណាស់ នៅក្រៅក៍ស្អាតដែល, នីសា អូនស្អាតណាស់ បងពេញចិត្តអូនណាស់, ដារាដែរ មិនងាយចាស់” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment