មិនធ្វើពិធីឲ្យតែល្អមើលទេ លាន អាហ្វ្រីលគីនិន ច្បាស់លាស់ខ្លាំងជាមួយភរិយាថ្មី រហូតចុះធ្វើ សុំបុត្រមួយច្បាប់នេះ

មហាជនបានដឹងហើយថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ គូស្នេហ៍ថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ដែលជាសកម្មភាពការសែនព្រេង ចាស់ទុំដឹងលឺ និងមានបងប្អូនសាច់ញាតិទាំងសងខាង មកចូលរួមដើម្បីជាសង្ខីភាពរបស់អ្នកទាំង ថាចាប់ពីពេលនេះទៅ អ្នកទាំងពីរ គឺជាប្តីប្រពន្ធ ស្របច្បាប់ និងតាមប្រពៃណីហើយ ទោះបីជាមិនបានរៀបចំធំដុំក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ គូស្នេហ៍ថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “26.06.22 ពួកយើងទាំងពីរជាប្ដីប្រពន្ធស្របច្បាប់មានចំណងអាពារពិពារណ៌នឹងចំណងមេបាចាស់ទុំទាំងសងខាងដឹងលឺ អរគុណបងប្អូនដែលចូលរួមកម្មវិធីតូចតាចរបស់យើងខ្ញុំ សូមទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័សនឹងមិនបានត្រៀម ទុកជាមុន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ក៏មានមហាជនជាច្រើន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលរួមផ្ញើរសារអបអរសាទរជាបន្តបន្ទាប់ រហូតមានអ្នកខ្លះចូលទៅ ខំមិន ថា៖ “ជូនពរអោយស្រឡាញគ្នាអសមួយជីវិតចែជំទាវ, ជូនពរចែមានក្ដីសុខរកស៊ីចំរើនទៅមុន, ម៉ែជូនពរអោយកូនទាំងពីរមានសុភមង្គលពេញមួយជីវិត, ម៉ែជូនពរអោយកូនទាំងពីរមានសុភមង្គលពេញមួយជីវិតជូនពរបងអោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង, ជូនពរបងស្រីស្រលាញ់គ្នាដល់ចាស់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ភរិយាថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហាញរូបភាពមួយសន្លឹក ដែលបង្ហាញពីការធ្វើ សុំបុត្រអាពាហ៍ពិពាហ៍ ប្តីប្រពន្ធតាមច្បាប់ថែមទៀតផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment