សមគ្នាណាស់! អីយ៉ា ក្រោយបើកចំហស្នេហ៍បានតែប៉ុន្មានខែសោះ ស្រាប់តែ ប៉ាច គីមមួយ និង សយ រតនៈ កាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យព្រឹកនេះបាត់…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាចម្រៀង ប៉ាច គីមមួយ និងលោក សយ រតនៈ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាហ្វេនៗមានការរំភើបចិត្តយ៉ាងខ្លាំង ដោយតារាចម្រៀងប្រុសស្រីពីរដួងរួមទ្រនំ បានដាច់ចិត្តសារភាពជាសាធារណៈថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងលើសពីមិត្តនឹងគ្នាពិតមែន ពោលគឺអ្នកទាំងពីរបានទាក់ទងគ្នាក្នុងនាមជាស្នេហ៍មួយរយៈមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បន្ទាប់ពីបានបើកបង្ហាញពីទំនាក់ទំនងគ្នាក្នុងនាមជាគូស្នេហ៍ហើយនោះ មហាជន ក៏ដូចជាហ្វេនៗបានសង្កេតឃើញថា តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាសទាំងពីរដួងនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេស៊បុក និងបានចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមសាងជីវិតគូជាមួយគ្នាទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង រំលងបានតែ ៥ ខែសោះ ស្រាប់តែគូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗភ្ញាក់ព្រឺត ដោយបានឃើញតារាចម្រៀងប្រុសស្រីមួយគូនេះ កាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នេះបាត់ បានធ្វើឲ្យហ្វេនៗរំភើបជំនួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិសេសនេះផងដែរ គេក៏បានឃើញ កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ក៏បានចូលរួមផងដែរ ថែមទាំងបានទម្លាយរូបថតមួយសន្លឹកនេះ រួចភ្ជាប់សារជូនពរដល់អ្នកទាំងពីរទៀតថា៖ “អបអរសាទរប្អូនទាំងពីរក្នុងថ្ងៃដ៏ពិសេសរបស់ប្អូនទាំងពីរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងថ្ងៃពិសេសរបស់អ្នកទាំងពីរនេះផងដែរ ក៏មានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួងអញ្ជើញចូលរួមជាភ្ញៀវកិត្តយសមានដូចជា៖ “ឆន សុវណ្ណរាជ, ចំរើន សុភ័ក្រ្ត, វី ឌីណែត, ឃុន វុត្ថា” ។ នៅមានតារាប្រុសស្រី និងពិធីការិនី ពិធីករ ល្បីៗឈ្មោះទៀតក៏បានចូលរួមផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment