អីយ៉ា! នី រតនា និងភរិយា ដាក់ប៉ុន្មានប៉ុស្តិ៍នេះជាមួយ សយ រតនៈ និង ប៉ាច គីមមួយ ពិតជាស្រស់ស្អាតខ្លាំងមែនទែន, រួចផ្ញើរសារជូនពរប៉ុន្មានឃ្លានេះថា..ឃើញស្អាតៗពេក ហ្វេនៗ ខំមិន ម្នាក់មួយម៉ាត់ថា..(មានវីដេអូ)

មហាជនបានដឹងហើយថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ តារាចម្រៀងប្រុសស្រីរួមទ្រំ ផលិតកម្មរស្មីហង្សមាស បានធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ដោយក្នុងនោះខាងក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស បានទម្លាយវីដេអូកិច្ចសម្ភាស៍មួយរបស់តារាទាំងពីរនាក់ ហើយពួកគេក៏បានសារភាពថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបើកបង្ហាញពីទំនាក់ទំនងគ្នាក្នុងនាមជាគូស្នេហ៍ហើយនោះ មហាជន ក៏ដូចជាហ្វេនៗបានសង្កេតឃើញថា តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាសទាំងពីរដួងនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេស៊បុក និងបានចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមសាងជីវិតគូជាមួយគ្នាទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រំលងបានតែប៉ុន្មានខែសោះ ស្រាប់តែគូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗភ្ញាក់ព្រឺត ដោយបានឃើញតារាចម្រៀងប្រុសស្រីមួយគូនេះ កាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នេះបាត់ បានធ្វើឲ្យហ្វេនៗរំភើបចិត្តមិនស្ទើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិសេសនេះផងដែរ គេក៏បានឃើញ កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ក៏បានចូលរួមផងដែរ ថែមទាំងបានទម្លាយរូបថតមួយសន្លឹកនេះ រួចភ្ជាប់សារជូនពរដល់អ្នកទាំងពីរទៀតថា៖ “អបអរសាទរប្អូនទាំងពីរក្នុងថ្ងៃដ៏ពិសេសរបស់ប្អូនទាំងពីរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងថ្ងៃពិសេសរបស់អ្នកទាំងពីរនេះផងដែរ ក៏មានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួងអញ្ជើញចូលរួមជាភ្ញៀវកិត្តយសមានដូចជា៖ “ឆន សុវណ្ណរាជ, ចំរើន សុភ័ក្រ្ត, វី ឌីណែត, ឃុន វុត្ថា” ។ នៅមានតារាប្រុសស្រី និងពិធីការិនី ពិធីករ ល្បីៗឈ្មោះទៀតក៏បានចូលរួមផងដែរ ។

ក្រឡេកទៅមើល តារាចម្រៀង នី រតនា និងភរិយា ឯណោះវិញ បានទម្លាយរូបភាបប៉ុន្មានសន្លឹកជាមួយ សយ រតនៈ និង ប៉ាច គីមមួយ គឺថាមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ក្នុងនាមជាមិត្តរួមអាជីព នី រតនា ក៏បានផ្ញើរសារជូនពរដល់អ្នកទាំងយ៉ាងមានន័យថា៖

“អបអរសាទរថ្ងៃភ្ជាប់ពាក្យ លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ” ។ រូបភាពប៉ុន្មានសន្លឹកនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រចូលទៅ ខំមិន អបអរថ្ងៃពិសេសនេះ ម្នាក់មួយម៉ាត់ថា៖ “Congratulations idol, ស្អាតៗណាស់អាយដល, ជូនពរអោយស្រលាញ់គ្នារហូត, ពួកគាត់សមគ្នាណាស់បង, idol យក idol, Cute nas idol” ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment