ឆន សុវណ្ណរាជ ហៅកូនក្រុមទាំង៣រូប The Voice Cambodia 2014 ដាក់មួយសន្លឹកនេះ រួចភ្ជាប់ Caption គួរឲ្យចាប់អារម្មណ៍ថា..,អាច Caption ចប់ភ្លាម ហ្វេនៗចូលទៅ ខំមិន ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ តារាចម្រៀងប្រុសស្រីរួមទ្រំ ផលិតកម្មរស្មីហង្សមាស បានធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ដោយក្នុងនោះខាងក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស បានទម្លាយវីដេអូកិច្ចសម្ភាស៍មួយរបស់តារាទាំងពីរនាក់ ហើយពួកគេក៏បានសារភាពថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបើកបង្ហាញពីទំនាក់ទំនងគ្នាក្នុងនាមជាគូស្នេហ៍ហើយនោះ មហាជន ក៏ដូចជាហ្វេនៗបានសង្កេតឃើញថា តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាសទាំងពីរដួងនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេស៊បុក និងបានចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមសាងជីវិតគូជាមួយគ្នាទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈបើកចំហទាក់ទងក្នុងនាមជាគូស្នេហ៍មិនទាន់ប៉ុន្មានខែស្រួលបួលផង ស្រាប់តែព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នេះ សយ រតនៈ និង ប៉ាច គីមមួយ បានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យបាត់ បានធ្វើឲ្យបណ្តាអ្នកគាំទ្រទាំងពីររំភើបជំនួសមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ គេក៏បានឃើញមិត្តភក្តិសិល្បការិនី សិល្បករបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយស ឲ្យកម្មវិធីមួយនេះកាន់តែមានភាពសប្បាយរីករាយយ៉ាងខ្លាំង ។ តារាប្រុសស្រីល្បីៗបានអញ្ជើញចូលរួមនោះ មានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឆន សុវណ្ណរាជ, ចំរើន សុភ័ក្រ្ត, នី រតនា និងភរិយា, ដេវីត, រ៉េត ស៊ូហ្សាណា, សុគន្ធ និសា, ម៉ាដូណា, សុខ ស្រីនាង, ឃុន វត្ថា, វី ឌីណែត”, នៅមានតារាប្រុសស្រីល្បីជាច្រើនដួងដែលបានអញ្ជើញចូលរួម ដែលមិនអាចលើកយកមកនិយាយរៀបរាប់អស់បាន ។

មិនទាន់អស់ ក្រឡេកទៅមើល តារាចម្រៀង ឆន សុវណ្ណរាជ ឯណោះវិញ ក្នុងថ្ងៃពិសេសនេះ ឆ្លៀតហៅ ប៉ាច គីមមួយ និង បាន មុន្នីល័ក្ខ ដាក់មួយប៉ុស្តិ៍នេះ រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា៖ “Team Reach The voice Cambodia 2014 ពេលវេលា៨ឆ្នាំពិតជាលឿនមែន សប្បាយចិត្តពេលឃើញម្នាក់ៗជោគជ័យទាំងអស់គ្នា សំខាន់ថ្ងៃនេះកូនក្រុមខ្ញុំម្នាក់ចូលរោងជ័យហើយនៅឡើយតែគ្របង្វឹក ហាសហាស” ។

Caption របស់ ឆន សុវណ្ណរាជ គួរឲ្យចាប់អារម្មណ៍ខ្លាំងពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ជូនពរ មេ ឆាប់ដល់គូរ, ឆាប់ៗដែលទៅអាយដល, ស្អាតណាស់បង, គ្រូបង្វឹកចាំយកខ្ញុំ, idolឆាប់យកទៅ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment