ខួបកំណើត នៅ សូនីតា មិនទទួលបានកាដូធំដុំអ្វីពីស្វាមីឡើយ តែទទួលបានកាដូត្រឹមលុយ ១០ ម៉ឺនរៀល ដែលបង្កប់ន័យយ៉ាងជ្រាជ្រៅបែបនេះថា….(មានវីដេអូ)

មហាជនជាច្រើនបានដឹងហើយថា តារាសម្តែងស្រីអ្នកនាង នៅ សូនីតា បានឡើងងារជាលោកជំទាវ ទាំងវ័យក្មេង ក្រោយពីបានសម្រេចចិត្តរៀបការជាមួយនឹង ឯកឧត្តម ទិត្យ ថាវរិទ្ធិ ។ ទោះបីជាតារាសម្តែងស្រីរូបនេះ ឡើងងារជាលោកជំទាវក៏ដោយ តែប្រជាប្រិយភាពរបស់ សូនីតា ក្នុងវិស័យសិល្បៈ នៅតែមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនចាញ់ពីមុនឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បើក្រឡេកទៅមើលពីជីវិតគ្រួសាររបស់តារាស្រីរូបនេះវិញ មហាជនសង្កេតឃើញថា ពិតជាមនសុភមង្គលបំផុត ខណៈស្វាមីមានអាយុច្រើនជាងខ្លួនក៏ដោយ តែមើលទៅស្វាមីពិតជាសុភាពបុរសពិតៗ ស្រលាញ់ប្រពន្ធកូនៗ មិនចាញ់គូស្វាមីភរិយាក្មេងៗប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ នៅ សូនីតា គេក៏បានឃើញស្វាមីមានងារជា ឯកឧត្តម ដែលជាមនុស្សមិនសូវចេះស្វីត តែលោកក៏បានព្យាយាមធ្វើឲ្យភរិយាសប្បាយចិត្ត ថែមទាំងរួមផ្សំគំនិត ជាមួយបុគ្គលិករួមសិល្បៈ បានរៀបចំ surprise ភរិយាខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃខួបកំណើតរបស់ នៅ សូនីតា ស្វាមីរបស់អ្នកនាងមិនមានកាដូធំដុំអ្វីនោះឡើយ ពោលគឺស្វាមីអ្នកនាងបានជូនកាដូលុយ ១០ ម៉ឺនរៀល ជាមួយបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ បែបនេះថា៖ “លុយនេះ ១០ ម៉ឺនរៀល យល់ថាតិច ព្រោះខ្ញុំប្រឹងរកដោយខ្លួនឯង បើសិនជាលុយ ១០ម៉ឺន នេះចាយអត់គ្រាន់ សូមឲ្យគាត់ចេះសន្សំសំចៃ ឡានមានហើយ ផ្ទះមានហើយ អត់ចាំបាច់បង្ហោះបង្ហាញពីណាទេ ផ្ទះឡានគឺជារបស់រួម របស់ប្តីប្រពន្ធ អត់មានរបស់នរណានាក់ទេ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយកាដូលុយ ១០ ម៉ឺនរៀល នេះ មានអ្នកចូលរួមកម្មវិធីម្នាក់បានសួរថា ចាយម៉េច? ហើយភ្លាមនោះ អ្នកនាង នៅ សូនីតា ក៏បានឆ្លើយប្រាប់ទាំងទឹកភ្នែកវិញថា”អត់ចាយទេ ទុក លុះត្រាដែលពេលណាខ្ញុំរកទៅគ្រប់ជា ១០ ម៉ឺនដុល្លារ ខ្ញុំយកលុយនឹងមកបង្ហាញគាត់វិញ…” ។

មិនទាន់អស់ ក្រឡេកទៅមើល ពិធីការិនី ឌួង ហ្សូរីដា វិញ ក៏បានផ្ញើរសារជូនពរយ៉ាងមានន័យដល់ នៅ សូនីតា បែបនេះថា៖ “30-06-2022 : Happy Birthday To ជំទាវអូន Sonita Official ជូនពរអោយអូនកាន់តែមានសេចក្តីសុខសុភមង្គល ជាភរិយានិងម្តាយដ៍ល្អឧត្តម

សូមអោយបំណងប្រាថ្នាបានសម្រេច គឺយកលុយ ១០មុឺនរៀល ដ៍មានតម្លៃមិនអាចកាត់ថ្លៃបានជាកដូរបស់ស្វាមី នាយប់ម៉េញ ជាមួយនឹងការបង្កប់អត្ថន័យដ៍ជ្រាលជ្រៅនិងធំធេងបន្តការខឹតខំប្រឹងប្រែងសន្សំសំចៃ ប្រឹងរកបន្ថែមទៀត ដើម្បីអនាគតរុងរឿងទៅថ្ងៃមុខជាមួយគ្នា

អ្នកដែលមើលការបង្ហោះនេះអាចនឹងគិតអវិជ្ជមានផ្សេងៗលើគូស្វាមី-ភរិយា មួយគូនេះ ប៉ុន្តែបើអ្នកមើលអោយសុីជំរៅបន្តិចទៅទើបអ្នកដឹងថា បងប្រុស ទិត ថាវរិទ្ធ បង្កប់ន័យអប់រំច្រើនដល់ភរិយាវ័យក្មេងរបស់លោក កុំអោយមានចិត្តលោភលន់ នឹង សំភារៈក្រៅខ្លួន ប៉ុន្តែយើងនៅតែខឹតខំប្រឹងប្រែងអភិវឌ្ឃន៏ខ្លួនបន្តទៀត ដើម្បីភាពជោគជ័យក្នុងជីវឹតនាថ្ងៃខាងមុខ។ ហើយអ្វីជាមោទភាពចំពោះ ភរិយា និង អ្នកម្តាយវ័យក្មេងម្នាក់នេះគឺភាពស្មោះត្រង់ តស៊ូអត់ធ្មត់ គ្រប់យ៉ាងតាំងពីស្វាមីលោកឈឺធ្ងន់ធ្ងរ រែកពន់ មើលថែរទាំងកូនតូច និង ស្វាមីឈឺ រហូតព្យាបាលបានជាសះស្បើយវិញ ស្រ្តីខ្លះអាចនឹងរត់ចោលតាំងពីពេលនោះបាត់ហើយ ។

សំខាន់កម្មវិធីយប់នេះ ជាការឆាតណាត់Private ផ្ទាល់ៗពីស្វាមីដើម្បី Surprises ភរិយា ចូលរួមសហការគ្នា រហូតធ្វើអោយម្ចាស់ខួបឡើងស្រក់ទឹកភ្នែក ព្រោះមិនដឹងខ្លួនទេ ព្រោះកំពុងខឹងនឹងស្វាមីថាមិនរវល់ថ្ងៃខួបរបស់ខ្លួនផង កំពុងតែអន់ចិត្តថាស្វាមីមិនសូវចេះ Sweet ៉ ៕

Related posts

Leave a Comment