អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនជាច្រើនចាត់ទុកជា តារាចម្រៀងស្រីម្នាក់ដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងយ៉ាងពីរោះ ទេពកោសល្យសិល្បៈ ដ៏សម្បូរបែប និងមានឥទ្ធពលយ៉ាងខ្លាំង ថែមទាំងទទួលបានការចាប់អាមរម្មណ៍ជាខ្លាំងពីសំណាក់ ស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។
ខណៈមានឈ្មោះបោះសំឡេងលើវិថីសិល្បៈចម្រៀងជាច្រើនឆ្នាំហើយ កំពូលតារាចម្រៀងស្រីរូបនេះ ក៏បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ីង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ីង បញ្ញាបុត្រ ហៅថា ឆលី ជាចំណងដៃអាពាពិហ៍ពិពាហ៍ ។
សព្វថ្ងៃនេះ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន ដែលឆ្លៀតពេលទំនេរពីការងារ តែងតែនាំស្វាមី និងកូនប្រុសបណ្តូលចិត្ត ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់នោះឡើយ ។
ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានឆក់ការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន ក្រោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ជាមួយរ៉ូបពណ៌ផ្ទៃមេឃ ដែលមើលទៅពិតជាសក្ក័សមជាមួយនឹងរូបសម្រស់នាងជាខ្លាំងតែម្តង ឆ្លៀតភ្ជាប់សារបែបលេងសើចទៀតថា៖ “មេឃស្រទុំប្ដីថាមេឃរកភ្លៀង មិនមែនចាញ់សម្រស់អូនទេ កុំច្រឡំ” ។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗជាច្រើន ផ្ទុះការសរសើរថាស្អាតសឹងតែគ្រប់គ្នាទៅហើយ រហូតដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “Beautiful mommy, ស្រលាញ់idol ណាស់, កាលតាមដំបូង មកពីសម្រស់អូន ដល់បានកូនមួយ មកពីរកភ្លៀង, ស្រស់ស្អាតណាស់ idol, ស្អាតណាស់, បងកញ្ញាកាន់តែស្អាតទៅៗហើយ, Style អីក៏ស្អាតដែរ, មេឃចាញ់សំរស់បងសឹងរាល់ថ្ងៃ, ពាក្យសម្ដីពេលកូនមួយ ខុសពីមិនទាន់មានកូន, សំខាន់ ស្រស់ស្អាតណាស់idol, ស្អាតខ្លាំងណាស់មាសស្នេហ៍” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។