ភ្ញាក់ផ្អើល! នាយពាក់មី ប្រកាសលាឈប់ពី CTN ហើយ, រួចភ្ជាប់សារយ៉ាងរំជួលចិត្តបែបនេះថា….

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែង នាយពាក់មី នោះ ដែលមានឈ្មោះពិតថា ចែម ចាន់រ៉ា ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ វោហាស័ព្ទចាក់ទឹកមិនលិច កំប្លុកកំប្លែង បានធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយអស់ភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ នាយពាក់មី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថានឹងអាចលាឈប់ពីក្រុមហ៊ុន ដែលក្នុងនោះ នាយពាក់មី បានភ្ជាប់សារឲ្យដឹងដែរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឱ្យបុគ្គលិកមានសម្ពាធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយមានការចេញមុខ បង្ហោះសារទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក ។

ក្រោយរឿងរ៉ាវមួយនេះ ហាក់ស្ងប់ស្ងាត់បានបន្តិច ស្រាប់តែថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ នេះ នាយពាក់មី បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបលោក សម្រេចចិត្តលាឈប់ពីស្ថានីយទូរទស្សន៍ CTN ហើយ ។

ជាមួយគ្នានេះផងដែរ នាយពាក់មី ក៏បានភ្ជាប់ប្រាប់បន្ថែមទៀតថា៖ “លាហើយ ទីកន្លែងកំណើតសិល្ប: របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីបសីល្ប:ខ្ញំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល” ។

ក្រោយឃើញបែបនេះភ្លាម មានអ្នកគាំទ្រជាច្រើនបានចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “សំណាងល្អបងប្រុស, សំណាងល្អបងប្រុស, សំណាងល្អបង ជោគជ័យការងារបន្ទាប់ៗ, សំណាងល្អបង ជោគជ័យគ្រប់កន្លែង,សូមអោយបងសំណាងល្អ, ផ្ទះលេខ២ ទៅមួយទៀតហើយបង, ជូនពរជោគជ័យ ពូ, ជូនពរសំណាងល្អ អាយដល, គ្មានការជួបជុំណាដែលមិនបែកនោះទេ ជូនពរអោយជួបតែសំណាងល្អ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment