ក្តីសុខពេញទំហឹង! ក្នុងថ្ងៃពិសេសរបស់ សយ រតនៈ និង ប៉ាច គីមមួយ ដាក់មួយបទនេះជាចំណងដៃ ឡើងស្វីតតែម្តង…(មានវីដេអូ)

កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ ប៉ាច គីមមួយ និង សយ រតនៈ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ខណៈអ្នកទាំងពីរទើបតែបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណបានប៉ុន្មានខែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ គេសង្កេតឃើញថា ក៏មានការរៀបចំធំដុំគួរសមផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិ សិល្បករសិល្បការិនីជាច្រើនកុះករ ។ ហើយម្នាក់ៗតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាប្រុសស្រីល្បីៗដែលបានចូលរួមជាភ្ញៀវកត្តិយសនោះមានដូចជា៖ “ឆន សុវណ្ណរាជ, ដេវីត, បាន មុន្នីលក្ខ័, រ៉េត ស៊ូហ្សាណា, សុគន្ធ និសា, ម៉ាដូណា, ឃុន វុត្ថា, ចំរើន សុភ័ក្រ្ត, សុខ ស្រីនាង, នី រតនា និងភរិយា, សួស វីហ្សា និងស្វាមី, ណុប បាយ៉ារិទ្ធ, ប្រេម៉ា, សំ សុវណ្ណារ៉ាក់, ឈីន រតនៈ, វី ឌីណែត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅចុងកម្មវិធីនេះ គូស្នេហ៍ទើបតែបានភ្ជាប់ពាក្យរួច បានធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនមិនស្ទើរ ជាមួយនឹងស្នាមញញឹមបន្ថែមទៀត ក្នុងការឡើងបកស្រាយបទចម្រៀងយ៉ាងមានអត្ថន័យក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលមានចំណងជើងថា «ស្នេហ៍ពិតរំជួយមេឃ» បូករួមជាមួយនឹងកាយវិការយ៉ាងផ្អែមល្ហែម មើលទៅក៏មានក្តីសុខជំនួសអ្នកទាំងពីរដែរ ដែលបានសម្រេចបំណងជាមួយមនុស្សដែលខ្លួនឯងស្រលាញ់បែបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment