ទម្លាយកម្រោងរូបភាពច្បាស់ៗត្រជាក់ភ្នែក ក្នុងថ្ងៃពិសេសរបស់ សយ រតនៈ និង ប៉ាច គីមមួយ មើលទៅម្នាក់ៗក្របកទៅដោយស្នាមញញឹម មានក្តីសុខ្លាំងដល់ហើយ….(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកចម្រៀងរួមទ្រនំផលិតកម្មរស្មីហង្សមាស ប៉ាច គីមមួយ និង សយ រតនៈ បានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យហើយ ដោយមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួមជាសក្ខីភាពផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងថ្ងៃរៀបចំពិធីភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ នេះ ក៏ជាថ្ងៃរៀបចំកម្មវិធីឡើង គេហដ្ឋានថ្មី ផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិ សិល្បករសិល្បការិនីជាច្រើនកុះករ ។ ហើយម្នាក់ៗតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាប្រុសស្រីល្បីៗដែលបានចូលរួមជាភ្ញៀវកត្តិយសនោះមានដូចជា៖ “ឆន សុវណ្ណរាជ, ដេវីត, បាន មុន្នីលក្ខ័, រ៉េត ស៊ូហ្សាណា, សុគន្ធ និសា, ម៉ាដូណា, ឃុន វុត្ថា, ចំរើន សុភ័ក្រ្ត, សុខ ស្រីនាង, នី រតនា និងភរិយា, សួស វីហ្សា និងស្វាមី, ណុប បាយ៉ារិទ្ធ, ប្រេម៉ា, សំ សុវណ្ណារ៉ាក់, ឈីន រតនៈ, វី ឌីណែត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅចុងកម្មវិធីនេះ គូស្នេហ៍ទើបតែបានភ្ជាប់ពាក្យរួច បានធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនមិនស្ទើរ ជាមួយនឹងស្នាមញញឹមបន្ថែមទៀត ក្នុងការឡើងបកស្រាយបទចម្រៀងយ៉ាងមានអត្ថន័យក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលមានចំណងជើងថា «ស្នេហ៍ពិតរំជួយមេឃ» បូករួមជាមួយនឹងកាយវិការយ៉ាងផ្អែមល្ហែម មើលទៅក៏មានក្តីសុខជំនួសអ្នកទាំងពីរដែរ ដែលបានសម្រេចបំណងជាមួយមនុស្សដែលខ្លួនឯងស្រលាញ់បែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នាថ្ងៃដដែលផងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយឈ្មោះថា «Image Hunter Photography» បានទម្លាយកម្រងរូបភាពច្បាស់ៗត្រជាក់ភ្នែកជាច្រើនសន្លឹក ក្នុងថ្ងៃពិធីភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ ដែលមើទៅពិតជារៀបចំបានយ៉ាងស្រស់ស្អាតខ្លាំង ហើយមើលទៅអ្នកទាំងពីរពិតជាសក្ក័សមគ្នាខ្លាំងមែនទែន ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ តារាចម្រៀងប្រុសស្រីរួមទ្រំ ផលិតកម្មរស្មីហង្សមាស បានធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ដោយក្នុងនោះខាងក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស បានទម្លាយវីដេអូកិច្ចសម្ភាស៍មួយរបស់តារាទាំងពីរនាក់ ហើយពួកគេក៏បានសារភាពថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរមកហើយ ។

ក្រោយពីបានបើកបង្ហាញពីទំនាក់ទំនងគ្នាក្នុងនាមជាគូស្នេហ៍ហើយនោះ មហាជន ក៏ដូចជាហ្វេនៗបានសង្កេតឃើញថា តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាសទាំងពីរដួងនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេស៊បុក និងបានចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមសាងជីវិតគូជាមួយគ្នាទៀតផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។ ប្រភពរូបភាព៖ Image Hunter Photography

Related posts

Leave a Comment