សូមសរសើរ! អីយ៉ា ស្ងាត់ៗ ជា ស្រីនា មានវត្តមានជាគណៈកម្មការក្នុងកម្មវិធី ការជជែកដេញដោយយុវជនថ្នាក់ជាតិ ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កញ្ញា ជា ស្រីនា គឺជាYoutuber វ័យក្មេងម្នាក់ដែលរូបនាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្ររបស់នាង សុទ្ធសឹងតែបានជ្រាបហើយថាមួយរយៈពេលមកនេះ រូបនាងហាក់មានសន្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជនមិនតិចនាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ កញ្ញា ជា ស្រីនា មិនត្រឹមតែឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានទីផ្សារការងារជាច្រើនលើបណ្តាញសង្គមនោះទេ បើងាកទៅមើលជីវិតឯកជនរបស់នាងវិញ ក៏កំពុងផ្ទះការចាប់អារម្មណ៍តាមដានមិនណយឡើយ ថែមទាំងមានការសរសើរជាខ្លាំង ជាមួយនឹងជិវិតដ៏មានក្តីសុខនៃគ្រួសាររបស់នាង និងមានភាពជោគជ័យរបស់នាង ទាំងការសិក្សា និងការងារមុខជំនួញផ្សេងៗទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ កញ្ញា ជា ស្រីនា ដែលជា Influencer មួយរូបនេះ តែងតែមានសកម្មភាពបង្ហាញក្នុងវីដេអូ ចែករំលែកពីអ្វីដែលល្អៗទៅកាន់បងប្ងអូន ជំនាន់ក្រោយ ជាមួយនឹងការចែករំលែកនៃបទពិសោធន៍ និងវិធីសាស្រ្តសម្រាប់ប្អូនៗទី ១២ ប្រលងជាប់បាននិទ្ទេស A ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយពីប្រវត្តិការសិក្សារបស់ ស្រីនា វិញ ក៏បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៧ ២០១៨ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាខ្លាំងទៀតនោះ នាងក៏ជាសិស្សឆ្នើមម្នាក់ដែលទទួលបាននិទ្ទេស A ម្នាក់ផងដែរ ។ ហើយនាពេលថ្មីៗកន្លងទៅនេះ នាងទើបតែបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ នឹងបានទៅទទួលសញ្ញាប័ត្រដល់ទៅ ២ នៅឯប្រទេសអាមេរិកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាន់តែពិសេសទៀតនោះ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ នេះ កញ្ញា ជា ស្រីនា ត្រូវបានក្រសួងអប់រំយុវជន និងកីឡា បានផ្តល់ជាកិត្តិយសអញ្ជើញនាងធ្វើជាគណៈកម្មការមួយរូបក្នុងកម្មវិធី ការជជែកដេញដោយយុវជនថ្នាក់ជាតិ ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផងដែរ ។

ជាមួយអារម្មណ៍រំភើប ជា ស្រីនា ក៏បានទម្លាយចេញមកថា៖ “ថ្ងៃនេះ នាងខ្ញុំមានកិត្តិយសណាស់ ដែលក្រសួងអប់រំយុវជន និង កីឡា បានអញ្ជើញនាងខ្ញុំជាគណៈកម្មការមួយរូបក្នុងកម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ជាតិ 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្អូនៗពិតជាធ្វើបានល្អណាស់ យុវជនខ្មែរជំនាន់ក្រោយពិតជាមាន សេចក្ដីក្លាហាននិងសមត្ថភាពខ្លាំងពូកែ” ។

ខណៈក្នុងការបំពេញតួនាទីជាគណៈកម្មការមួយរូប ក្នុងកម្មវិធីមួយនេះរួច អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗ បានផ្ទុះការសរសើរពីនាងសឹងតែគ្រប់ៗគ្នាទៅហើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment