ស្អាតម្លឹងៗ! អីយ៉ា គង់ ចាន់ស្រីមុំ ទម្លាយរូបភាពក្នុងឈុតកូនក្រមុំ មានផ្កាកូលាបពណ៌ក្រហមស្រស់ សៀតត្រចៀកទៀត មើលទៅឡើងស្រស់តែម្តង,សូម្បីតែហ្វេនៗក៏និយាយថា…

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាពិធីការិនីមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ដែលប៉ិនប្រសប់ខាងវោហាស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវមហាជនស្គាល់ថា ជាបុគ្គលម្នាក់ដែលមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភរៈនិយមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើនិយាយពីជីវិតរបស់តារាស្រីរូបនេះវិញ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ជាខ្លាំង ខណៈពេលដែលជីវិតគ្រួសាររបស់នាងកាន់តែមានក្តីសុខពេញទំហឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ទាំងអាជីពជាអ្នកសិល្បៈ និងមុខរបរកស៊ីវិញក៏កាន់តែកាក់កបខ្លាំងណាស់ដែរ គង់ ចាន់ស្រីមុំ កាន់តែបង្ហាញជីវិតយ៉ាងមានសុភមង្គលក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហាក់ ដូចជាការប្រើប្រាស់ សម្ភារៈនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ហូរហែផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នេះ គង់ ចាន់ស្រីមុំ កំពុងសាងសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ដោយឆ្លៀតពេលទំនេរពីការងារ តែងតែទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ការថែរក្សាសម្រស់ ក៏ដូចជាការលែងស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែងខ្លួនយ៉ាងស្រស់ស្អាត មិនថាការផាត់មុខ ឬការតុបតែងខ្លួននោះទេ ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃៗមិនណាយឡើយ ។

ចំណែកឯ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ដោយបានតុបតែងខ្លួនស្លៀកឈុតកូនក្រមុំ ថែមទាំងមានផ្កាកូលាបពណ៌ក្រហមស្រស់ សៀតលើត្រចៀកទៀតផងដែរ មើលទៅសម្រស់អ្នកម៉ាក់រូបនេះ កាន់តែស្អាត លេចធ្លោជាខ្លាំង ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “អើយយ ឃើញហើយចង់សន្លប់ my ទេពអប្សរ, ស្អាតណាស់បងស្រី, ពេលស្អាតហួសហេតុចឹងពេកទៅខ្ចិលយាយម៉ងបងមុំអើយ, ស្អាតកប់ណាស់Idol, ស្អាតណាស់បង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment