ម្នាក់ទៀតហើយ! នាយគ្រឿន បានប្រកាសលាឈប់ពី CTN ហើយ ដោយបានភ្ជាប់សារបែបនេះទៀតថា…

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែង នាយគ្រឿន នោះ ដែលមានឈ្មោះពិតថា ចែម សារឿន ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ វោហាស័ព្ទចាក់ទឹកមិនលិច កំប្លុកកំប្លែង បានធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយអស់ភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗកន្លងទៅនេះ តារាកំប្លែង នាយពាក់មី ហាក់ចង់ដើរចេញពី CTN ព្រោហតែ ច្បាប់ផ្ទៃក្នុងរបស់មេដឹកនាំថ្មី ជនជាតិឥណ្ឌា មានលក្ខណៈរឹតបណ្តឹងដល់បុគ្គលិកខ្លាំងហួសហេតុ រហូតធ្វើឲ្យមានសិល្បករ សិល្បការិនីជាច្រើន មានការរអ៊ូរទាំង និងបង្ហាញគោលជំហរនឹងដើរចេញ បើគ្មានការសម្រួល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានការចេញមុខ បង្ហោះសារទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈសម្របសម្រួលជាមួយបុគ្គលិកមិនទាន់បានប៉ុន្មានផង ស្រាប់តែចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ នាយក្រួច បានប្រកាសដើរចេញពី CTN ក្រោយប្រឡូងការងាររយៈពេល ១១ ឆ្នាំនៅទី CTN រួចមកក៏មាន លោកតាវិចទ័រ នាយពាក់មី នីឡា ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ នាយគ្រឿន តារាកំប្លែងរួមក្រុមនេះ ក៏បានប្រកាសលាឈប់ពី CTN ផងដែរ ដោយរូបលោកបានភ្ជាប់សារឲ្យដឹងដែរថា៖

“រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក” ។

ងាកទៅមើលអ្នកគាំទ្រតារាកំប្លែងរូបនេះវិញ ក៏បានបង្ហាញទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់តារាកំប្លែងរូបនេះថា៖ “សំណាងល្អណាពូគ្រឿន, សំណាងល្អនឹងជោគជ័យការងារថ្មីបងគ្រឿន, ជូនពរសំណាងល្អនឹងកាក់កបការងារថ្មីនាយគ្រឿនផ្ទះលេខ០១, សំណាងល្អបងគ្រឿន, សុខសប្បាយ សម្លាញ់ គ្រឿន, នៅតែតាមគាំទ្រពូជានិច្ច” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment