ឆ្នាំថ្មី ហេងហេងទំាងអស់គ្នា ! ទិដ្ឋភាព តារាល្បីៗ សែនចូលឆ្នាំចិន មើលទៅម្នាក់ៗ តែងខ្លួន ស្អាតៗ ណាស់…

មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជា​រៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ជាប់សែស្រឡាយ​ចិន បាននាំគ្នា​សែន​ចូលឆ្នាំ​ចិន ដើម្បី​ឧន្ទិ​ស​ដល់​ញាតិសន្តាន ​ដែល​បាន​ចែក​ឋាន​ទៅហើយ និង​ដើម្បី​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​ខណ្ឌ​ញាតិ​ទាំងនោះ​។

ចំណែកឆ្នាំនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ គឺចំថ្ងៃសែនចូលឆ្នាំចិនហើយ។ ក្នុងនោះ គេឃើញតារាល្បីៗជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែននៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។

តារាទំាងនោះមានដូចជា អតីតារាសម្តែងប្រុស ស៊ុក សុភា ដែលរស់នៅប្រទេសអូស្ត្រាលី, កែវ វាសនា, ទឹម រដ្ឋា, ទឹម វត្តី, ពិធីករ សុខ រ៉ាស៊ី, ពេជ្រ សូលីកា និងស្វាមី, សុខ ពិសី, តារាកំប្លែង វ៉ាន់ នីឡា, លោកតាវ៉ិចទ័រ រួមមានតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនានទិដ្ឋភាពទូទៅ ក្នុងថ្ងៃសែនចូលឆ្នាំចិន របស់ ពួកគាត់ទំាងអស់គ្នា ៖

Related posts

Leave a Comment