សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ កូនប្រុសអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុងគ្រុប បានចូលរោងជ័យរៀបមង្គលការជាមួយចៅស្រីរបស់ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញទិដ្ឋភាពនៃ ការរៀបចំពិធីមង្គលការមួយនេះយ៉ាងប្រណិត ។
ក្នុងពិធីហែជំនួននាព្រឹក ធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ ឯកឧត្តម ជាសុផារ៉ា ដែលមានទីតាំងនៅក្នុងសង្កាត់ ទួលសង្កែរទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ នឹងមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកមុខអ្នការ កំពូលអ្នកជំនាញធំៗប្រចាំប្រទេស និងមន្រ្តីជាន់ខ្ពស់ រួមទាំងមន្រ្តីរាជការ នៃក្រសួងស្ថានប័នផ្សេងៗជាច្រើន ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា «ពិធីការ ឈូក ប្រណិត» បានទម្លាយរូបភាពជាច្រើនសន្លឹកដែលមើលទៅពិតជាស្រស់ស្អាតឡើងប្រណិត ទាក់ទាញអមជាមួយសារបន្ថែមឲ្យដឹងទៀតថា៖ “កម្មវិធីសិរីមង្គលការចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២” ។
ឆ្លៀតក្នុងថ្ងៃដ៏វិសេសវិសាលនេះផងដេរ មហាជនក៏បានឃើញវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឯកឧត្តម យួង ស្រេង និងលោកជំទាវ, លោកជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម ហ៊ុន ម៉ណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
មិនទាន់អស់ គេក៏បានឃើញ ឧកញ៉ា កែវ មុំ និងឯកឧត្តម ខៀវ កញ្ញារិទ្ធ ក៏បានចូលរួមជាភ្ញៀវកិត្តិយសផងដែរ រួច ភ្ជាប់សារឲ្យដឹងដែរថា៖ “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង” ។
ជាមួយគ្នានេះផងដែរ គេក៏បានឃើញតារាសម្តែងស្រីរូបស្រស់ កញ្ញា ស៊ីន យូប៊ីន ក៏មានវត្តមានចូលរួមក្នុថ្ងៃមង្គលការមួយនេះផងដែរ ដោយបានតុបតែងខ្លួនស្លៀកពាក់បានយ៉ាងសមសួន ទន់ភ្លន់ ស្រស់ស្អាតខ្លាំង គួរឲ្យគយគន់ណាស់ ឆ្លៀតភ្ជាប់សារជូនពរបែបនេះថា៖
“ពិធីមង្គល់ការចៅស្រីរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ានិងកូនប្រុសអ្នកឧកញាលាងម៉េង (chipmong group) នាព្រឹកនេះ សូមជូនពរគូរស្វាមីភរិយាថ្មីអោយស្រលាញ់គ្នាដល់ចាស់កោងខ្នងនិងមានសុភមង្គល់ក្នុងដំណើរជីវិតគូរ” ។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ហ្វេនៗរបស់តារាស្រីរូបនេះបាននាំគ្នាផ្ទុះការសរសើរថាស្រស់ស្អាសឹងតែគ្រប់ៗគ្នា ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “So beautiful, Love you idol, ស្រស់ណាស់បង, ស្អាតយូប៊ីន, បង Yubin លូវរាងថ្លោសដល់ហើយ, ស្អាតណាស់បង, គេការទៀតហើយចុះកាលចែយូប៊ីនម្តងស្អាតណាស់មនុស្សជាទីស្រឡាញ់របស់ខ្ញុំអើយ, មើលទៅសាមញ្ញ តែពិតជាស្រស់ស្អាតណាស់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។