មាន សូនីតា រំលេចខ្លួនប៉ុន្មានសន្លឹកនេះ ជាមួយឈុតរ៉ូបពណ៌ផ្កាឈូក ពិតជាស្រស់ស្អាតខ្លាំង ព្រមទាំងភ្ជាប់សារយ៉ាងចាក់ដោតប៉ុន្មានឃ្លាថា, “ចំពោះនារីគ្រប់រូបដែលកំពុងអាន សង្ឃឹមថាអ្នកនឹងរកឃើញ…

ពិតណាស់ កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីមួយរូប ក្នុងចំណោមតារាស្រីជាច្រើននាក់ទៀត ដែលមានមុខជំនួញផ្ទាល់ខ្លួន តាំងពីវ័យក្មេងមកម្ល៉េះ ហើយតារាស្រីរូបនេះ ក៏ត្រូវបានមហាជនដាក់ងារឲ្យជារាជិនីក្រំាផងដែរ បន្ទាប់ពីតារាស្រីរូបនេះ បានចូលរួមលើកស្ទួឧស្សាហកម្មក្រមាខ្មែរមុនដំបូងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ស្រីស្អាតរូបនេះកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគំនទ្រព្យ ដោយពេលខ្លះឆ្លៀតពេលទំនេរពីការងារ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ភ្លូករស់ជាតិថ្មីៗនៃជីវិត ដូចជាការដើរលេងកម្សាន្តទៅក្រៅប្រទេសជាដើម រហូតធ្វើឲ្យហ្វេនៗជាច្រើនមានការពេញចិត្តនឹងរូបភាពនៃជីវិតបែបនេះលែងខ្វាយខ្វាល់ គិតរឿងជីវិតគូដូច Idol ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ នេះ មាន សូនីតា ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតរ៉ូបពណ៌ផ្កាឈូក មានស្បៃទម្លាក់ចុះក្រោម មើលទៅពិតជាស្រស់ស្អាតខ្លាំងប្លែកភ្នែកមែនទែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មាន សូនីតា ក៏បានភ្ជាប់សារយ៉ាងចាក់ដោតប៉ុន្មានឃ្លាទៀតថា៖ “ចំពោះនារីគ្រប់រូបដែលកំពុងអាន សង្ឃឹមថាអ្នកនឹងរកឃើញបុរសដែលស្រឡាញ់អ្នកជាអ្នក ។ បុរសម្នាក់ដែលនឹងទទួលយកកំហុសរបស់អ្នក និងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបុរសម្នាក់ដែលនៅក្បែរអ្នកពេលអ្នកត្រូវការបំផុត ដឹងថាអ្នកចង់បានអី ស្អប់អី និងត្រូវការអី បំផុត ជាបុរសម្នាក់ដែលមានស្មារទំនេររហូតសំរាប់តែអ្នក ជាបុរសម្នាក់ដែលមោទនភាពចំពោះអ្នកដែលមានវដ្តមានក្នុងជីវិត គាត់ នឹង កាន់ដៃអ្នកទៅជួបម៉ាក់ប៉ា ។ បុរសដែលដែលមានទំនួលខុសត្រូវលើខ្លួនអ្នក ខ្ញុំសង្ឃឹមថា១ជីវិតនេះ ខ្ញុំបានជួបផងទៅចុះ” ។

ក្រោយឃើញរូបភាព និងសារយ៉ាងចាក់ដោតប៉ុន្មានឃ្លានេះហើយ បានធ្វើឲ្យហ្វេនៗបានចូលរួមជាមតិយោបល់លើកឡើងយ៉ាងដូច្នេះថា៖ “នៅតែថែរក្សាសម្រស់បានស្អាតជានិច្ចសូមសរសើរបាទ, ជួនពរអ្នកនឹងជួបឆាប់នេះ, បងក៍ប្រាថ្នាបែបនឹងដែលអូន, មិនថាមនុស្សប្រុសឬមនុស្សស្រីទេចង់បានចំណុចនឹងដូចតែគ្នាទេ, សូមជូនពរសូមអោយបានដូចបំណង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment