មហាជនបានដឹងហើយថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃមង្គលការរបស់កូនប្រុស អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុងគ្រុប និងចៅស្រីរបស់ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរៀបចំដេគ័រយ៉ាងសម្រិតសម្រាំង ដូចឋានសួគ៌ចឹង ។
ក្នុងពិធីហែជំនួននាព្រឹក ធ្វើឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ ឯកឧត្តម ជាសុផារ៉ា ដែលមានទីតាំងនៅក្នុងសង្កាត់ ទួលសង្កែរទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ នឹងមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកមុខអ្នការ កំពូលអ្នកជំនាញធំៗប្រចាំប្រទេស និងមន្រ្តីជាន់ខ្ពស់ រួមទាំងមន្រ្តីរាជការ នៃក្រសួងស្ថានប័នផ្សេងៗជាច្រើន ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា «ពិធីការ ឈូក ប្រណិត» បានទម្លាយរូបភាពជាច្រើនសន្លឹកដែលមើលទៅពិតជាស្រស់ស្អាតឡើងប្រណិត ទាក់ទាញអមជាមួយសារបន្ថែមឲ្យដឹងទៀតថា៖ “កម្មវិធីសិរីមង្គលការចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២” ។
ឆ្លៀតក្នុងថ្ងៃដ៏វិសេសវិសាលនេះផងដេរ មហាជនក៏បានឃើញវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឯកឧត្តម យួង ស្រេង និងលោកជំទាវ, លោកជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម ហ៊ុន ម៉ណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
ដោយឡែក មិនថាពិធីនាពេលព្រឹកបានរៀបចំធំក៏ធំ ស្អាតក៏ស្អាត សម្រិតសម្រាំងគ្មានកន្លែងទាស់ភ្នែកនោះទេ បើងាកទៅមើលការរៀបចំពិធីពេលល្ងាចឯណោះវិញ ដែលបានប្រារពន្ធនៅមជ្ឈមណ្ឌល OCI កោះពេជ្រ ដោយវាតយកអគារទាំង ៥ ចូលគ្នា សូម្បីតែអ្នកដេគ័រផ្កា ក៏លាន់មាត់ថា ធំជាងគេមិនធ្លាប់មាន គ្រាន់តែដើរពីមុខរោងដល់ក្រោយ គឺចុកជើងតែម្តង ។
យ៉ាងណាមិញ មហាជនកាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គេបានឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះថា Imphin Sarith បានទម្លាយវីដេអូមួយ ដែលអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀងក្នុងថ្ងៃពិធីមង្គលការកូនប្រុស ដោយផ្ទាល់លើឆាកតន្រ្តី ច្រៀងបានយ៉ាងពីរោះហើយ ថែមទាំងមានអត្ថន័យទៀតផង បានធ្វើឲ្យមហាជនស្ដាប់ហើយ រំភើបជំនួស មើលទៅ អ្នកឧកញ៉ា និងលោកជំទាវ ពិតជាលោកឪពុកអ្នកម្តាយគម្រូម្នាក់ ។
គណនីហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “នេះ រឺ ជា សេចក្តីសុខ របស់ឪពុកម្តាយធំ ជាងអ្វីៗ ទាំងអស់ សំខាន់ កូនៗ មានសេចក្តីសុខ សូមសន្យាកូនទាំងធ្វេរមិនបែកគ្នាទេ រិទ្ធចងក្តីស្នេហ៍ក្បែរគ្នារៀងរហូត ថ្ងៃរៀបការ សន្យានឹងមេឃ ដី ធ្វើអោយកូនមាន ក្តីសុខជាងគេ បញ្ចប់ក្តីស្នេហ៍ ក្បែគ្នា រៀងរហូត ស្រឡាញ់ អ្នកឧញ្ញ៉ា និងលោកជំទាវ ជាឪពុកម្តាយ គំរូ” ។
ជាពិសេសនោះ បើងាកទៅមើលទឹកមុខឪពុកម្តាយវិញ ក៏បានបង្កប់នូវអារម្មណ៍រំភើបចិត្ត ញញឹមបិទមាត់មិនជិត បានធ្វើឲ្យ កូនក្រមុំរំភើបចិត្តស្រក់ទឹកភ្នែកដោយសារតែ មានឪពុកម្តាយក្មេកគួរឲ្យគោរពស្រលាញ់យ៉ាងដូច្នេះ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។