មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធិការិនី និងជាតារាសម្តែងស្រីជើងចាស់មួយរូបដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង នោះ គឺ កញ្ញា ឌួង ហ្សូរីដា ។
ពិតណាស់ ឌួង ហ្សូរីដា គឺជាតារាសម្តែងស្រីមួយរូបដ៏លេចធ្លោក្នុងចង្កោមសិល្បៈខ្មែរ មិនថាជាពិធីការិនី និងតារាសម្តែង ហើយក៏ជាម្ចាស់អាជីវកម្មទៀតផងដែរ ។
សព្វថ្ងៃនេះ កញ្ញា ឌួង ហ្សូរីដា មិនទាន់មានគូគាប់ចិន្តានៅឡើយនោះទេ ហើយម្យ៉ាងវិញទៀត ហើយម្យ៉ាងវិញទៀត កញ្ញានៅតែឈរជើងមាំក្នុងវិស័យសិល្បៈផងដែរ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកាន់តែមានស្ទុះការគាំទ្រខ្លាំងឡើង ។
ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំពិតជាលឿនខ្លាំងមែនទែន ប៉ុន្តែបើនិយាយដល់អាយុរបស់កញ្ញា ឌួង ហ្សូរីដា វិញ ក៏មានវ័យរាងជ្រែបន្តិចទៅហើយ ប៉ុន្តែសម្រស់នៅតែស្អាតផូរផង់បើធៀបជាមួយតារាដទៃទៀត ។
ជាក់ស្តែង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ឌួង ហ្សូរីដា បានឆក់យការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដោយបានបង្ហាញខ្លួនប៉ុន្មានសន្លឹកនេះ ជាមួយនឹងភាពមិនចាស់ជាងវ័យ នៅតែរក្សាបានសម្រស់បានក្មេងជាងវ័យ គ្មានឃើញប្រែប្រួលសោះតាំងពីមុនដល់ឥលូវ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។