ជាការពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា បច្ចុប្បន្ននេះ ទ្រង់ត្រូវបានមហាជនជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ និងស្រលាញ់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។
មិនត្រឹមតែប៉ុណ្ណោះ រាល់បទចម្រៀងដែលព្រះនាងបានច្រៀងមួយៗបទ គឹថាសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ថែមទាំងទទួលបានការសរសើរពីសំណាក់មហាជ ជាមួយនឹងកាយវិការយ៉ាងប៉ិនប្រសប់ ព្រមទាំងទឹកដមសំនៀងយ៉ាងពីរោះរបស់ ព្រះនាង តែម្តង ។
ម្យ៉ាងវិញទៀត ព្រះនាងតូច នរោត្តម ជេននា ក៏មានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មានទម្រង់ភ័ក្រ្តល្អ ផ្កួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងអាចបានបន្ទូលដល់ទៅ ៥ ភាសាផងដែរ ។
ចំណែកឯ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ ព្រះនាងតូច បានឆក់យកការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងច្រើន បន្ទាប់ពី ព្រះនាងតូច បានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹកនេះ ឃើញហើយធ្វើឲ្យមហាជន ពិតជាមានការស្ងោចសរសើរយ៉ាងខ្លាំង ចំពោះរូបសម្រស់ ដ៏សែនស្រស់ផូរផង និងស្នាមញញឹម ដ៏សែនស្រស់ប្រិមប្រិយរបស់ព្រះនាង ។
ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើនដែលគាំទ្រ និងគោរពស្រលាញ់ព្រះនាង បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “គួរអោយគោរពស្រឡាញ់ណាស់ព្រះនាងតូច, ស្រស់ស្អាតណាស់ព្រះនាងម្ចាស់, ស្រស់ស្អាតណាស់ក្រាបទូល, ទ្រង់ពិតជាស្រស់ស្អាតខ្លាំងណាស់, គោរពស្រលាញ់ព្រះនាងម្ចាស់, ស្អាតអស្ចារ្យទេពធីតាល្អឯក” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។