ទម្លាយរូបភាព សាន កុសុមៈ តុបតែងខ្លួនបែបសាមញ្ញៗ តែមើលទៅរូបសម្រស់វិញស្អាតខ្លាំង ទាក់ទាញភ្នែកមហាជនមិនស្ទើរនោះទេ

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា សាន កុសុមៈ នោះ ដែលជាអតីតធីតាឯកសង្រ្កាន្តឆ្នាំ ២០២១ ដែលកាលនោះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ និងចំណេះដឹងរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត សាន កុសុមៈ ក៏បានក្តោបបានដំណែងតួអង្គឯកស្រី ល្បីនៅក្នុងរឿង «នគរមាស» បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រមានការស្ងាចសរសើរពីរូបនាងមិនដាច់ពីមាត់នោះឡើយ ដោយហេតុតែសម្រស់របស់នាង មិនថាតែងខ្លួនក្នុងស្ទីលបែបណានោះទេ ក៏មើលទៅពិតជាមានសម្រស់ស្អាងខ្លាំង អំណោយផលពីធម្មជាតិ ទន់ភ្លន់ គួរឲ្យស្រលាញ់ខ្លាំងដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនសន្លឹកខាងក្រោមរបស់ សាន កុសុមៈ ឯណោះវិញ គឺថាតារាពន្លកស្រីថ្មីរូបនេះ ចូលចិត្តនិយមលេងខ្លួនយ៉ាងសាមញ្ញៗណាស់ ពោលគឺពេលចេញទៅណាមកណាម្តងៗ នាងចូលចិត្តសម្លៀកបំពាក់បែបធម្មតាៗ មិនឆើតឆាយពេក ផាត់មុខស្រាលៗធម្មតាៗ ប៉ុន្តែគ្រប់រូបភាពដែលបានបង្ហោះចេញមក គឺស្តែងពីសម្រស់របស់នាងជាខ្លាំង ពិតជាមានភាពទាក់ទាញដល់ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងអស់នោះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការពេញចិត្ត និងលាន់មាត់សរសើរពីរូបសម្រស់នាងជាហូរហែ ទោះបីជាមិនសូវជាធ្វើខ្លួនហាយសូខ្លាំង និងចូលចិត្តបែបសាមញ្ញៗបែបនេះក្តី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment