សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ កូនប្រុសអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុងគ្រុប បានចូលរោងជ័យរៀបមង្គលការចាមួយចៅស្រីរបស់ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញទិដ្ឋភាពនៃ ការរៀបចំពិធីមង្គលការមួយនេះយ៉ាងប្រណិត ។
ជាមួយគ្នានេះផងដែរ ក៏មានការចូលរួមពីភ្ញៀវកិត្តិយស អ្នកមុខអ្នកការ កំពូលអ្នកជំនាញធំៗប្រចាំប្រទេស និងមន្រ្តីជាន់ខ្ពស់ រួមទាំងមន្រ្តីរាជការនៃក្រសួងស្ថានប័នផ្សេងៗជាច្រើន ។ សូម្បីតែ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានអញ្ជើញរួមជាភ្ញៀវកិត្តិយសផងដែរ ។
ចំណែកឯ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។
នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បាននិយាយថា កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀកចេញមកវិញភ្លេចមិនបានចងដៃចៅៗ ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារបញ្ជាក់ទៀតថា៖ “វេលាម៉ោង៦ព្រឹកថ្ងៃពុធទី០៦ ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំនិងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។
កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀកចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយមានតែយកថវិការនេះបូកបន្ថែមនិងថវិការផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យដាក់ទានដើម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខ
រួចហើយសូមងាកក្រោយអោយពរជ័យដល់ចៅប្រុសចៅស្រី ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ សូមអោយបានកូនប្រុសស្រីអោយបានច្រើន ដើម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនក៏សាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើងអោយកាន់តែរីកចំរើន
ក្រោមដំបូលសន្តិភាពដែមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ ។ ( តើមានប្រីយមិត្តយើងណាខ្លះដែលធ្លាប់ទៅហូបការហើយភ្លេចចងដៃ ដូចខ្ញុំភ្លេចចងដៃ៣ដងរួចមកហើយដេកមិនលកបក់មិនល្ហើយទេ )” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។