មើលសម្រស់ម្តាយកូនគេផង! អីយ៉ា សុខ សោម៉ាវត្តី ដាក់ប៉ុន្មានសន្លឹកនេះជាមួយកូនស្រី មើលទៅឡើងស្រស់ស្អាតបែបធម្មជាតិតែម្តង ខណៈកូនស្រីធំជិតស្មើម៉ាក់ទៅហើយ

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ សុខ សោម៉ាវត្តី នោះ ដែលជាតារាសម្តែងស្រី និងជាពិធីការិនីមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅលើវិថីសិល្បៈខ្មែរ ដែលទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា សុខ សោម៉ាវត្តី មានកូនស្រីម្នាក់រួចទៅហើយក្តី ក៏ប៉ុន្តែបើទេពកោសល្យសម្តែងភាពយន្ត ក៏ដូចជាពិធីការិនី នៅតែខ្លាំងដូចមុនអ៊ីចឹង បើនិយាយពីសម្រស់វិញ គឺថាមិនមានប្រែប្រួលអីបន្តិចសោះឡើយ ពោលគឺរូបនាងនៅតែរក្សាភាពក្មេងជាងវ័យ មិនខសុពីពេលកន្លងមកឡើយ ខណៈកូនស្រីរបស់ខ្លួនកាន់តែធំជិតក្រមុំប៉ុនខ្លួនទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ នេះ ស្រាប់តែ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹក ដែលបានថតជាមួយកូនស្រីយ៉ាងស្រស់ស្អាត ដោយបានស្លៀកជាមួយនឹងខោខៅប៊យខ្លី អាវវាលក្លៀក ជាមួយនឹងសាច់សដូចបណ្តូលចិត្ត ឈរជិតកូនស្រី មើលទៅសម្រស់ម្តាយកូនគេមិនចាញ់គ្នាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ សុខ សោម៉ាវត្តី ក៏បានភ្ជាប់សារយ៉ាងខ្លីប្រាប់ទៀតថា៖ “រូបទី១ Okay ចា៎ តែដល់មើលដល់រូបទី២ អស់អ្នកយកល្មម My mini me អោយតែថតរូបដឹងតែចាប់មិនឈ្នះ គ្មានដែលបានរូបស្អាតយ៉ាងម៉េច ផុសអាមុខអញ្ចឹងហ្មងអោយរាង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលអ្នកគាំទ្ររបស់តារាស្រីរូបនេះវិញ ហាក់ទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ស្អាតម៉ងចេ, ចង់បានរាងដូចចែ, ធម្មជាតិ ស្អាត ណាស់ អូន, ស្អាតប៉ុនហើយរកអីទៀត, កូនក្រមុំបាត់ហើយ, Cute mommy, កូនធំជិតស្មើម៉ាក់ហើយម៉ាក់នៅក្មេងហើយស្អាតទៀតរឿងអីអត់អ្នកយក, យកម៉ាក់ៗហើយស្អាតជាង, Idol 2007 លូវកូនពេញក្រមុំបាត់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment