ញាក់ណាស់! ប៉ុន្មានសន្លឹកនេះរបស់ សុខ និដាណាត់ ដាក់ពណ៌ខ្មៅមួយឈុត មើលឡើងអ៊េមតែម្តង

យុវតី សុខ និដាណាត់ គឺជា Miss Teen International Cambodia 2022 ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះហើយ ។ ជាមួយក្នុងការគ្រងដំណែងមួយនេះ មហាជនក៏កាន់តែចាប់អារម្មណ៍ទៅលើនាងជាច្រើន ថែមទំាងទទួលបានការងារជាច្រើន មិនថាជាការងារថតស្ពត ឬថតសំអាងការនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលគ្រងមកុដ Miss Teen International Cambodia 2022 ហើយនោះ យុវតី សុខ និដាណាត់ ក៏កាន់តែមានសម្រស់ស្រស់ស្អាតខ្លាំង គួរឲ្យកត់សម្គាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស រាល់រូបភាពដែលយុវតីរូបនេះ បានបង្ហោះចេញមកនៅលើបណ្តាញសង្គម គឺថាទទួលបានការសរសើរ ពីសំណាក់ទស្សនិកជនជាខ្លាំង ដោយម្នាក់ៗមើលឡើងភ្លឹកជាមួយនឹងរូបសម្រស់របស់យុវតីរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ សុខ និដាណាត់ បានទម្លាយរូបភាពប៉ុន្មានសន្លឹកចេញមកទៀតហើយ ដោយបានស្លៀករ៉ូបពណ៌ខ្មៅ ជាមួយការលែងស្ទាយ៍ពាក់វែនតាពណ៌ខ្មៅ បានធ្វើឲ្យ និដាណាត់ កាន់តែស្រស់ស្អាតឡើងមួយកម្រិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលអ្នកគាំទ្រតារាស្រីវ័យក្មេងរូបនេះវិញ ក៏បានផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើ រូបសម្រស់របស់នាងជាខ្លាំងផងដែរ ដោយម្នាក់ពេញចិត្តជាមួយនឹងការលែងស្ទាយ៍ខ្លួនរបស់ សុខ និដាណាត់ ជាខ្លាំង ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment