ទឹកចិត្តម្តាយ! ម៉េង កែវពេជ្ជតា បង្ហោះសារយ៉ាងរំភើបចិត្ត ក្រោយកូនប្រុសបណ្តូលចិត្ត បានប្រឡងឡើងថ្នាក់ជាប់ជាស្ថាពរ

អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាជើងចាស់ម្នាក់ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនខ្មែរ រាល់បទចម្រៀងរបស់អ្នកនាង ភាគច្រើនតែងតែទទួលបានការសរសើរពីសំណាក់មិត្តអ្នកស្ដាប់ជាច្រើនកុះករ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាប៉ុន្មានឆ្នាំមកនេះ តារាចម្រៀងស្រីជើងចាស់រូបនេះ ហាក់មិនសូវជាបានបញ្ចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគំាទ្រខ្លួនឡើយ ហើយក៏មិនសូវជាលេចមុខតាមឆាកប្រគំតន្រ្តី ឬប៉ុស្តិ៍ទូរទស្សន៍ដូចកាលពីពេលកន្លងមក ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាង នៅតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីជីវិតឯកជនរបស់អ្នកនាងវិញ ក៏ត្រូវបានមហាជនដឹងដែរថា តារាចម្រៀងស្រីរូបនេះ មានកូនប្រុសស្រី ២ នាក់ដែលមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ។ ហើយកូនស្រីរបស់អ្នកនាង ក៏មានសមត្ថភាព និងចូលចិត្តការងារសិល្បៈដូចម្តាយទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ កូនប្រុសស្រីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធំៗពេញរូបពេញរាងអស់ហើយដែរ ហើយម្នាក់ៗពិតជាស្រស់ស្អាត ស្រស់សង្ហាខ្លាំងណាស់ ហើយកូនប្រុសច្បង កំពុងតែបន្តការសិក្សានៅប្រទេសបារាំង រីឯកូនស្រីវិញ កំពុងរស់នៅជាមួយអ្នកនាងក្នុងស្រុកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង និងមានមោកភាពចំពោះកូនប្រុសរបស់អ្នកនាង បន្ទាប់ពីកូនប្រុសទទួលបានជោគជ័យក្នុងការសិក្សា ដោយបានប្រឡងឡើងថ្នាក់ជាប់ជាស្ថាពរហើយ ។

ក្នុងនាមជាអ្នកម្តាយ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារទម្លាយអារម្មណ៍យ៉ាងរំភើបយ៉ាងដូច្នេះថា៖ “ពេលនេះកូនប្រុសរតនៈបានប្រឡងឡើងថ្នាក់ជាប់ជាស្ថាពរហើយបងប្អូនពូមីងលោកយាយលោកតាអើយ ហើយកន្លែងដែលគាត់ប្រាថ្នា សាលាដែលគាត់ចង់រៀនក៏គាត់យកបានដែរ កូនប្រុសរបស់ម៉ែបានសម្រេចជោគជ័យដ៏ធំធេងក្នុងការសិក្សាមួយជំហានហើយ

ម៉ែសប្បាយចិត្តខ្លាំងណាស់ នៅជំហានបន្ទាប់ទៀតកូនត្រូវខំប្រឹងទៀតណាកូន ម៉ែជឿថាកូនអាចធ្វើបាន អរគុណកូនម៉ែដែលខិតខំសិក្សា និងធ្វើតាមរហូតមិនអោយម៉ែ និងអ្នកមានគុណខកចិត្តទេ ប៉ុណ្ណេះការលះបង់ចោលការងាររត់ទៅរត់មករបស់ម៉ែដើម្បីមើលកូន មិនអត់ប្រយោជន៍ឡើយ ម៉ែមិនហត់ទេកូន មិនហត់ទេ ខំទៀតណាកូន សូមព្រះថែរក្សាកូនៗល្អរបស់ម៉ែ” ។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment