នោះរឿងធំហើយ !! អាមេរិក ប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងមេដឹកនាំ យោធាមីយ៉ាន់ម៉ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំ យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយដណ្ដើមអំណាចដោយ រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថារដ្ឋបាលរបស់លោក កំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍មីយ៉ាន់ម៉ា ពីការទទួលបានមូលនិធិរដ្ឋាភិបាលចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានកាន់កាប់នៅសហរដ្ឋអាមេរិក។ ហើយក្នុងនោះដែរអាមេរិក នឹងកំណត់គោលដៅនៃ ទណ្ឌកម្មជុំទីមួយនៅសប្តាហ៍នេះ និងដាក់ការត្រួតពិនិត្យការនាំចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកជាប់ឃុំជាបន្ទាន់ រួមមានលោកប្រធានាធិបតី និងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពគ្រាអាសន្នមួយឆ្នាំ ត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីលោកប្រធានាធិបតី និងលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួនដោយយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោធាបានទាមទារឱ្យមានការ ពន្យារពេលសម័យប្រជុំសភាថ្មី ដោយចោទប្រកាន់ពីការលួចបន្លំ សន្លឹកឆ្នោតយ៉ាងច្រើននៅក្នុងការ បោះឆ្នោតទូទៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យឈ្នះអាសនៈ ភាគច្រើននៅក្នុងសភាទាំងពីរ ប៉ុន្ដែគណៈកម្មការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់នេះ ៕

A screen grab from Myanmar state television broadcast from February 3, 2021 shows General Min Aung Hlaing speaking during a meeting. MRTV/Handout via REUTERS/Files

Related posts

Leave a Comment