រឿងកាន់តែធំហើយ !! ឯកឧត្តម​ ហ៊ុន ជា​ រួមទាំង ពលរដ្ឋ ទូទាំងប្រទេស បានស្នើក្រសួងដោះស្រាយសារឡើងវិញ ហើយត្រូវមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រ…

ហ្វេសប៊ុក ៖ ​ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថារឿងទុំទាវ ២០២១ ទោះបីជាពេលនេះអ្នកសម្តែង អាជី អាមុី បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈក៏ដោយ ក៏មិនបានធ្វើឲ្យមហាជណស្ងប់ចិត្តដែរ ព្រោះតែក្រសួងមិនបានចាត់វិធានការធ្ងន់ៗលើក្រុមសម្តែងទាំងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះលោកឯកឧត្តម​ ហ៊ុន ជា បានបង្ហាញមតិរបស់ខ្លួនពាក់ព័ន្ធជាមួយរឿងទុំទាវ ២០២១ នេះនៅហ្វេសប៊ុកផេករបស់លោកថា ៖« រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ? ពីខ្ញុំបងជា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅមុននេះបន្តិច លោកបានបង្ហោះសារមួយបន្ថែមទៀតបែបនេះថា ៖« មិនថាខមិន រឺឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុ.តអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។ ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួងដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿងទុំទាវ2021 ដែលអាចមាន :

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1. ក្រសួងព័ត៍មាន

2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

3. ក្រសួងធម្មការ និងសាសនា

4. ក្រសួងអប់រំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេត្តាត្រួតពិនិត្យឡើងវិញនូវកំហុសឆ្គងដែលមានចេតនាគ្រោងទុកនេះឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន។ មន្រ្ដីធ្វើ រាស្រ្តរងចាំមើលពីពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់ខ្មែរ » ៕

Related posts

Leave a Comment