ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំនៀងយ៉ាងពីរោះ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតទៀត ។
យ៉ាងណាមិញ កាលពីពេលថ្មីៗមកនេះ ពេជ្រ សូលីកា និងស្វាមីត្រូវបានមហាជនមានការសង្ស័យទៅលើទំនាក់ទំនងស្នេហារវាងអ្នកទាំង កំពុងមានបញ្ហារកាំរកួសជាមួយនឹងស្វាមី ដល់ថ្នាក់មានអ្នកខ្លះល្បីថា បានចែកផ្លូវគ្នាទៀតផងដែរ ។
ខណៈមហាជនមានការសង្ស័យមិនទាន់ប៉ុន្មានផង ស្រាប់តែព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ យោងតាមរយៈបណ្តាញសង្គម Instagram របស់ស្វាមីតារាស្រី ពេជ្រ សូលីកា បានបង្ហោះនៅលើ Story បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។