ចប់ ដោយគ្មានអ្វីថ្លែង ! មីងម្នាក់នេះ ឈ្លោះគ្នាជាមួយអ្នកចែកម៉ាស ព្រោះគាត់ប្រកែកមិនព្រមពាក់ ហើយបោះសម្តីសុទ្ធតែ…(មានវិដេអូ)

ហ្វេសប៊ុក​ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់។

យ៉ាងណាមិញចំពោះការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះវីរុសកូវីដ-១៩ នេះ ព្រោះវាអាចឆ្លងមកយើងគ្រប់គ្នាបានគ្រប់ពេល ដូច្នេះហើយពេលដែលចេញទៅណាមកណា ត្រូវតែពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ហើយត្រូវលាងសម្អាតដៃជាមួយ អាល់កុល និងជេលឲ្យបានញឹកញាប់ ដើម្បី ស.ម្លា.ប់ វីរុសកូវីដ-១៩ នេះ ។

ដោយឡែកថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមក្រោយឃើញវិដេអូរបស់អ៊ំស្រីម្នាក់ បានធ្វើផ្ទុយពីការអំពាវនាវរបស់សម្តេច ដោយដើរចេញទៅណាមកណាមិនមានការពាក់ម៉ាស ហើយថែមទាំងមិនទទួលម៉ាសដែលគេចែកឲ្យទៀតនេះគឺជាសកម្មភាពមួយដែលគួរកើតមានទាល់តែសោះ ។​​ ដំណាក់កាលនេះគឺជាតំណាក់កាលដែលទៀមទាឲ្យប្រជាពលរដ្ឋគ្រប់រូបស្វះស្វែងនៅក្នុងការទប់ស្កាត់វីរុសកូវីដ-១៩នេះ មិនគួរពឹកផ្អែកទៅលើក្រសួងសុខាភិបាលតែមួយនោះទេ ព្រោះអីកាលណាបងប្អូនមានការធ្វេសប្រហែស ឬ ភ្លេចខ្លួនវីរុសកូវីដ-១៩ នេះនិងឆ្លងមកលើខ្លួនប្រាណរបស់បងប្អូនបានគ្រប់ពេល ដូច្នេះសូមជួយគ្នាទប់ស្កាត់ឲ្យបាន​ខ្ជាប់ខ្ជួន៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment