អីយ៉ា! ស្ងាត់ៗ សួស វីហ្សា ទៅដល់អង្គរវត្តបាត់ ឃើញទេសភាពស្អាតពេក ដាក់ប៉ុន្មានសន្លឹកជុំគ្រួសារឈុតពណ៌ក្រហមទាំងអស់គ្នា មើលទៅឡើងស្រស់ស្រាយតែម្តង

ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយា តារាម្រៀង សួស វីហ្សា នោះ ដែលកាលពីមួយរយៈធំមុន ប្តីប្រពន្ធអ្នកទាំងពីរ ហាក់ឡើងកូដស្រើតៗ ខណៈពេលជីវិតរស់នៅក៏កាន់តែមានសុភមង្គល រីឯមុខជំនួញវិញ ក៏កាន់តែជោគជ័យមិនណយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មហាជក៏បានដឹងដែរថា ប្តីប្រពន្ធមួយគូនេះ អាចនិយាយបានថា ជីវិតកាន់តែផូរផង់ខ្លាំង ទិញគ្រឿងមាស ពេជ្រ បង្កើតហាងមុខជំនួញថ្មីៗ ទិញរថយន្តទំនើបៗ បន្តកន្ទុយគ្នា មិនដល់ ១ ឆ្នាំផង រាប់ត្រួសៗមិនក្រោមខ្ទង់លានដុល្លារនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ សួស វីហ្សា បានទៅដល់អង្គរវត្តបាត់ ក្នុងទឹកដីខេត្តសៀមរាប ឃើញទេសភាពស្រស់ស្អាត ក៏បានថតរូបជុំគ្រួសារដោយដាក់ឈុតពណ៌ក្រហមឡើងស្រស់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ សួស វីហ្សា ក៏បានភ្ជាប់បន្ថែមទៀតថា៖ “មិនមែនថ្ងៃអាទិត្យ តែចិត្តចង់ពាក់ពណ៏ក្រហមព្រោះធ្វើអោយអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយជាមួយនិងទេសភាពដ៍ល្អត្រកាលនាទឹកដីដ៏ត្រជាក់ត្រជុំនាទីក្រុងសៀមរាប 08.07.2022 work&relax SR” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ពិតជាស្រស់ស្អាតណាស់បង ម៉ាក់ប៉ាកូន, ពិតជាស្អាតណាស់គួរឲ្យស្រលាញ់ណាស់ក្មួយ, ក្តីសុខណាស់បងហ្សា, ស្អាតៗណាស់បង, កូនចែឡើងគួរអោយស្រលាញ់អីម្លេះទេ, ស្អាតខប់សេរីម៉ងបង, ស្អាតណាស់idol” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment