ពិតណាស់ មួយរយៈធំមកនេះ រឿងរ៉ាវនៃជម្លោះទាស់ទែងគ្នារវាង Admin ជីងចក់ និងអ្នកនាង ទ្រីង ផល្លា កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ហើយរឿងរ៉ាវមួយនេះ ក៏មិនទាន់ចប់ដាច់ស្រេចនៅឡើយនោះទេ ។
ទាក់ទិនបង្ហាញនៅក្នុងគ្រួសារ អ្នកអធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ និងអ្នកនាង ទ្រីង ផល្លា ហាក់ជាអូសបន្លាយយូរជាងការរំពឹងទុក ដល់ថ្នាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយកទៅវិភាគ និយាយពីមាត់មួយទៅមាត់ជាហូរហែផងដែរ ។ លើសពីនេះទៅទៀត គេបានសង្កេតឃើញថា ភាគីទាំងសងខាងហាក់មិនព្រមចុះចាញ់គ្នាឡើយ ឬក៏សម្របសម្រួលគ្នាដោយសន្តិវិធីមួយណាឡើយ ។
ចំណែកឯ កាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញវីដេអូមួយ គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ខណៈ Admin ជីងចក់ បានទៅលេងនៅក្លឹបមួយកន្លែង ហើយគេក៏បានឃើញតារាចម្រៀងលោក កែវ វាសនា បានចម្រៀងមួយបទជូនដល់លោកផងដែរ ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺទឹកមុខរបស់ Admin ជីងចក់ ហាក់ជាញញឹមលាយឡំនឹងទឹកភ្នែករលីងរលោងសប្បាយលាយទុក្ខផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។