ដូចក្នុង Studios ចឹង! អីយ៉ា ឧកញ៉ា ខេមរៈ សិរីមន្ត ឡើងបកស្រាយបទចម្រៀងពីរបទនេះ ពីរោះខ្លាំងដល់ហើយ, ពិសេសភរិយា ឡើងលើឆាកបង្អួតភាពផ្អែមល្ហែមទៀត…(មានវីដេអូ)

មហាជនជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗកន្លងផុតទៅ កំពូលតារាចម្រៀង ខេមរៈ សិរិមន្ត បានធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវបាន ព្រះមហាក្សត្រ ប្រទានងារជា ឧកញ៉ា កាលពីដើមឆ្នាំ ២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែសាងសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់លោក ដោយឆ្លៀតពេលទំនេរពីការងារ លោកឧកញ៉ា តែងតែនាំគ្រួសាររបស់លោក ទៅលំហែកតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់នោះឡើយ ដើម្បីផ្តល់ភាពកក់ក្តៅ ក្នុងនាមជាលោក និងជាសា្វមីមួយរូបផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនិយាយបានថា ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជោគជ័យលើវិស័យការងារសិល្បៈតែមួយមុខនោះទេ មិនថាមុខជំនួញអចលទ្រព្យ និងជីវិតគ្រួសារឡើយ លោកឧកញ៉ា សឹងតែជោគជ័យគ្រប់ភារិកិច្ចទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ ឧលញ៉ា ខេមរៈ សិរីមន្ត បានធ្វើពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងវិនិយោគជាមួយនឹង ឡាមូ បាប៊ីឃ្យូ ដែលបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Sofitel ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅចុងកម្មវិធីទាំងមូល ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានឡើងបកស្រាយបទចម្រៀងបីបទទុកជាចំណងដៃ បទទី ១ មានចំណងជើងថា «បងលួចមើលស្រី» ដែលជាំនៀងដើមរបស់លោកតា ស៊ីន សាមុត រីឯមួយបទទីពីរគឺជាបទ «មាននឹកបងទេ» ចំណែកឯបទទី៣ «មិនអាចខ្វះថ្លៃ» គួរឲ្យចាប់អារម្មណ៍ទៀតនោះ គេក៏បានឃើញភរិយារបស់ ឧកញ៉ា ឡើងលើឆាកបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាជាមួយស្វាមី មើលទៅពិតជាផ្អែមល្ហែមដល់ហើយ ។

ស្ដាប់បទចម្រៀងបីបទនេះសឹងមិនទាន់ ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ពិរោះខ្លាំងណាស់អាយដល, ជូនពរលោកឧកញ៉ាខេមរៈសិរីមន្ត ជោគជ័យគ្រប់ភារកិច្ចចូលចិត្តស្រលាញ់ពេញបេះដូង ខ្ញុំសុំឱ្យបងច្រៀងមួយបទ មិនអាចខ្វះថ្លៃ, ពីរោះណាស់ idol, ពិរោះណាស់អាយដលអើយ, សម្លេងនៅតែពីរោះដូចដើមidol, ដូច studios” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment