ក្រោយ ពេជ្រ សូលីកា និងស្វាមីដើរដល់ផ្លូវបំបែក ស្រាប់តែ ហ្វីយ៉ាតា ធ្លាប់ជាអតីតមិត្តភក្តិជិតដិត បានបង្ហោះសារលើកឡើងយ៉ាងដូច្នេះថា..

កាលពីពេលថ្មីៗមកនេះ តារាចម្រៀង ពេជ្រ សូលីកា និងស្វាមីត្រូវបានមហាជនមានការសង្ស័យទៅលើទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ កំពុងមានបញ្ហារកាំរកួសនឹងគ្នា ដោយមិនសូវបានឃើញរូបថតបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយស្វាមីដូចមុនឡើយ រហូតមានពាក្យចចាមរ៉ាមខ្លះថា អ្នកទាំងពីបានចែកផ្លូវគ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយភាពសង្ស័យមិនទាន់បានប៉ុន្មានផង ស្រាប់ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈបណ្តាញសង្គម Instagram របស់អតីតស្វាមីរបស់ ពេជ្រ សូលីកា បានបង្ហោះនៅលើ Story បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈអតីតស្វាមីរបស់ខ្លួន ប្រកាសរឿងចែកផ្លូវគ្នាមិនទាន់ប៉ុន្មានម៉ោងស្រួលបួលផង ស្រាប់តែ ពេជ្រ សូលីកា បានសរសេរសារយ៉ាងមានន័យបង្ហោះចូលក្នុង Story Instagram យ៉ាងដូច្នេះថា៖ “ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហស កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបានចិត្តគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហារនឹងរបស់ក្លែងក្លាយ កុំងប់ងល់នឹងទង្វើរបស់ខ្លួនបានប្រឌិត កុំរៀមសម្ដែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់យល់ពីចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់មិនក្បត់ផិត និង ការឱ្យតម្លៃមនុស្ស My son My everything” ។

នាថ្ងៃដដែរផងនេះ ងាកទៅចាប់អារម្មណ៍តារាស្រី ហ្វីយ៉ាតា ឯណោះវិញ ដែលធ្លាប់ជាអតីតមិត្តភក្តិនឹងគ្នា ហើយក៏ល្បីថាជាអតីតសង្សាររបស់អតីតស្វាមី ពេជ្រ សូលីកា ក៏បានបង្ហោះសារយ៉ាងបែបនេះថា៖ “សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មអោយទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ

មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុននិងអនាគតខ្លួនឯង.

រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ. ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ.

តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ. អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ… ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ។” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment