ក្រោយប្រកាសបែកបាក់ស្នេហា ស្រាប់តែ ពេជ្រ សូលីកា បង្ហោះសារយ៉ាងរំជួលចិត្តយ៉ាងបែបនេះថា…

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងទឹកដមសំនៀងយ៉ាងពីរោះរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿថា ពេជ្រូ សូលីកា និងស្វាមីបានប្រកាសចែកផ្លូវគ្នាហើយ នេះបើយោងតាមរយៈ បណ្តាញសង្គម Instagram Story របស់អតីតស្វាមីនាង បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈអតីតស្វាមីរបស់ខ្លួន ប្រកាសរឿងចែកផ្លូវគ្នាមិនទាន់ប៉ុន្មានម៉ោងស្រួលបួលផង ស្រាប់តែ ពេជ្រ សូលីកា បានសរសេរសារយ៉ាងមានន័យបង្ហោះចូលក្នុង Story Instagram យ៉ាងដូច្នេះថា៖ “ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហស កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបានចិត្តគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហារនឹងរបស់ក្លែងក្លាយ កុំងប់ងល់នឹងទង្វើរបស់ខ្លួនបានប្រឌិត កុំរៀមសម្ដែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់យល់ពីចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់មិនក្បត់ផិត និង ការឱ្យតម្លៃមនុស្ស My son My everything” ។

ក្រោយប្រកាចែកផ្លូវគ្នាជាមួយស្វាមីរូចមកនេះ គេបានកត់សម្គាល់ថា អ្នកទាំងពីរគ្មានប្រតិកម្មហែហួរពីគ្នានោះឡើយ មិនត្រឹមតែប៉ុណ្ណោះ អតីតស្វាមីបន្តបង្ហោះរូបភាពសើចសប្បាយបន្តកន្ទុយគ្នា ។

ងាកទៅមើលតារាចម្រៀង ពេជ្រ សូលីកា ឯណោះវិញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅក្នុង Story បណ្តាញសង្គមរបស់នាង បានសរសេរសារបង្ហោះយ៉ាងរំជួលចិត្ត ព្រោះតែមានហ្វេនៗជាច្រើននៅចាំជួយលើកទឹកចិត្តដល់រូបនាង ដោយបាននិយាយរៀបរាប់ថា៖

“ខ្ញុំពិតជានឹកស្មានមិនដល់ថា ខ្ញុំមានសំណាងអាចទទួលបានពាក្យជូនពរ និង ការផ្តល់កម្លាំងចិត្តច្រើនបែបនេះ ពីអ្នកទាំងអស់គ្នា នេះពិតជាថ្នាំទិព្វដែលមានលុយមហាសាល ហើយមិនអាចទិញបាន ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ខ្ញុំសុំទោសដែលមិនអាចតបសារបានទាំងអស់គ្នា ទោះមិនបានតប តែខ្ញុំបានឃើញនិងទទួលបានទាំងអស់គ្នា Thank you from the bottom of my heart” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment